អ៊ុំ កំសត់​អាច​ឈ្នះ​ប្រាក់ រស្មី​បានដែរ ឬ ទេ ?

ភ្នំពេញ:  ​ភ្នំពេញ​:​លើស​ង្វៀន​អធិរាជ​ស៊ីម៉ង់​អូដ្ឋ​របស់​TV5 យប់​ថ្ងៃទី​២០​កុម្ភៈ​អ្នក​ប្រដាល់​អ៊ុំ កំសត់​ក្លិប​ព្រៃទទឹង​កីឡា​ត្រូវ​វ៉ៃ​សងសឹក​ជាមួយ​អ្នក​ប្រដាល់​ប្រាក់ រស្មី​ក្លិប​តា​ឯក​ដំបង​ឯក​មាន​រិ​ទ្ធ ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូ​ក្រាម ។​

​    ​កំសត់​ធ្លាប់​ប្រកួត​ចាញ់​រស្មី​ចំនួន ២ លើក​រួចមកហើយៗ​ការប្រកួត​លើក​នេះ​មិនដឹងថា​គេ​សងសឹក​បានឈ្នះ​វិញ ឬ ក៏​យ៉ាងណា​ឡើយ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​មាន​កាយសម្បទា​ល្អ​ដូចគ្នា​ហើយ​ចិត្ត​មិនសូវ​ជាធំ​ដូចគ្នា​ដែរ​។​

​    ​ជា​អ្នក​ប្រដាល់​ដែល​ចូលចិត្ត​ប្រើ​ជ​ង្ក​ង់ និង កែង​ផ្ដួល​គូប្រកួត​មែន​តែ​ការប្រើ​កែង និង ជង្គង់​របស់គេ​មិនសូវ​ជា​ច្បាស់​នោះឡើយ ។​ពួកគេ​ទាំង ២ ប្រសិនបើ​គូប្រកួត​ធ្វើ​ឲ្យ​ឈឺ​សាច់​បន្តិច​នោះគេ​ចាប់ផ្ដើម​ញញើត​ហើយ​លែង​ សូវ​ហ៊ាន​វាយប្រហារ​គូប្រកួត​ទៀតហើយ​តែបើ​គេ​មានប្រៀប​លើ​គូប្រកួត​នោះគេ​ ចិញ្ច្រាំ​យកតែ​ម្ដង ។​

​    ​សម្រាប់​ការជួប​ប្រកួត​គ្នា​លើក​នេះ​មិនដឹងថា​អ៊ុំ កំសត់​សងសឹក​បានសម្រេច ឬ ក៏​ជាការ​ប្រកួត​ដែល​រស្មី​បន្ថែម​ស្ថិតិ​ឈ្នះ​ទៀត​នោះឡើយ ។ គួរ​បញ្ចាក់​ថា​ពួកគេ​ទាំង ២ សុទ្ធតែ​មានលទ្ធភាព​ដើម្បី​ឈ្នះ​ដូចគ្នា​តែ​មិនដឹងថា​សំណាងល្អ​ជា​របស់​នរណា ​ឡើយ ។​

​    ​គឹម វាសនា​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សុខ ចិន្ដា​របស់​ក្លិប​ឃ្លាំងមឿង​កីឡា ។ អ្នក​ប្រ​ដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣៥០​គីឡូក្រាម ។​
​    ​វាសនា​ជា​អ្នក​ប្រដាល់​មួយរូប​ដែល​ការប្រកួត​របស់​កេ​ពេលខ្លះ​វ៉ៃ​បានល្អ បញ្ចេញ​អាវុធ​បាន​រហ័ស​តែ​ពេលខ្លះ​ វ៉ៃ​អន់​តែម្ដង ។ ពេល​មិនទាន់​ស្គាល់ចិត្ត​គូប្រកួត​វាសនា​វ៉ៃ​បានល្អ តែ​បន្ទាប់ពី​សាក​គ្នា​មួយ​ប្រាវ​មក​នោះ​បើ​គូប្រកួត​មាន​ ផ្លែ ល្អ​ដែរនោះ​វាសនា​វ៉ៃ​ចេញ​លែងរួច​តែម្ដង ។​

​    ​ចំពោះ​ចិន្ដា​ជា​អ្នក​ប្រដាល់​ដែល​វ៉ៃ​ចូលចិត្ត​ប្ដូរ​ទោះបី​គេ​មិនសូវមាន ​ផ្លែ​ល្អ​ក៏ពិតមែន​តែ​គេ​ក្លាហាន និង មាន​កម្លាំង​ល្អ​ពិសេស​គេ​ការពារ​បានល្អ ។ គួរបញ្ជាក់​ថា​អ្នក​ប្រដាល់​រូបនេះ​ឆាប់​ស្រុត​កម្លាំង​បន្តិច ។​ទាំង​វាសនា ទាំង​ចិន្ដា​មិនដឹងថា​នរណា​មាន​សមត្ថភាព​ដណ្ដើម​ជ័យជំនះ​នោះឡើយ ។​

​    ​ប្រាក់ ចេ​ម​ក្លិប​អា​រុណ​រះ​កីឡា ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ផាន រះ​ក្លិប​តា​ព្រហ្ម​មានជ័យ​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រ​ភេទ​ទម្ងន់​៦០​ គីឡូក្រាម ។ អ្នក​ប្រដាល់​វេន សំណាង​ក្លិប​សាល​វ័​ន្ដ​កីឡា​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​កុយ ចាន់តូ​ក្លិប​គី​សែ​មាន​រិ​ទ្ធ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម និង អ្នក​ប្រដាល់​សន សុភ័ក្ត្រ ក្លិប​កងយោធពល​ខេមរភូមិន្ទ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ខេ​ម ចាន់​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ។​