ខ្សែក្រវាត់K-Cement រជ្ជកាលទី ៣ថ្ងៃចាប់ផ្ដើមនរណាឈ្នះ ?

ភ្នំពេញ:    ​ភ្នំពេញ​:​ថ្ងៃទី​២០​កុម្ភៈ​នេះ​ព្រឹត្តិការណ៍​ខ្សែក្រវាត់ K-Cement រជ្ជកាល​ទី ៣ ទម្ងន់​៦០​គីឡូក្រាម​លើស​ង្វៀន​SEA-TV បានចាប់ផ្ដើម​ហើយ ។​

​    ​សម្រាប់​ថ្ងៃ​បើកឆាក​បែបនេះ​នរណា​ក៏ត្រូវ​ការ​ឈ្នះ​ដែរ​ដើម្បី​យក​ហេង​ ក្នុង​ព្រឹត្តិការណ៍​ដែលមាន​ប្រាក់រង្វាន់​ធំ​នេះ ។ វេន សុភ័ក្ត្រ​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ម៉ន ព្រំ​ម៉ាញ​ក្លិប​ការិយាល័យ​ទី ៥ កងទ័ព​ជើង​ គោក ។​

​    ​សុទ្ធតែ​អ្នកខ្លាំង​វ័យក្មេង​ដូចគ្នា ។ សុភ័ក្ត្រ​មាន​ប្រវត្តិ​ប្រកួត​ចំនួន ៣៨​ដង ឈ្នះ​៣៣ ដង ចាញ់ ៤​ដង ស្មើ​ពិន្ទុ ១ ដង និង វាយ​គូប្រកួត​ឲ្យ​សន្លប់​បាន​ចំនួន​៣ ដង ។ អ្នក​ប្រដាល់​រូបនេះ​ទោះបី​គេ​ខ្សោយ​ជើង​ក្រោម​បន្តិច​ក៏ដោយ​តែ​កែង​ និង ជង្គង់​របស់គេ​ល្អ និង រហ័ស​ណាស់ ។​

​    ​ចំពោះ​ព្រំ ម៉ាញ​វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥៨ ដង ឈ្នះ​៥២​ដង ចាញ់​ចាញ់ ៥ ដង និង ស្មើ​ពិន្ទុ ១ ដង​មិន​តែ​ប៉ុណ្ណោះ​អ្នក​ប្រដាល់​រូបនេះ​មាន​ប្រវត្តិ​វាយ​គូប្រកួត​សន្លប់​ បាន ១ ដង​ប៉ុណ្ណោះ ។ ម៉ាញ ជា​អ្នក​ប្រដាល់​ចិត្ត​មិនសូវ​ធំ​ទេ​តែ​គេ​ហ៊ាន​គ្រាន់បើ ។​ថ្ងៃ​បើក​ការប្រកួត​ដំ​បុ​ង​បែបនេះ​ជ័យជំនះ​ជា​របស់​វេន សុភ័ក្ត្រ ឬ ជា​របស់​ម៉ន ព្រំ​ម៉ាញ ?

​    ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​អ្នក​ប្រដាល់​ផាន់ សារុន​ក្លិប​គុជ​សារ​កីឡា​ជួប​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​មកពី​ ខេត្តបាត់ដំបង​ហេង វាសនា ។​

​    ​វាសនា​ទោះបី​ម​យ​យ​រយៈ​នេះ​គេ​ហាក់ដូច​ជាមាន​ការស្រុត​ចុះ​ក៏ពិតមែន​គេ​ មិនមែនជា​អ្នក​ប្រដាល់​ដែល​ស្រួល​បង្ក្រាប​នោះទេ ។ កែង ជ​ង្ក​ង់ កណ្ដាប់ដៃ និង ស្នៀត​ទាត់​គឺជា​អាវុធ​ដែល​គេ​បាន​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​ក្នុងការ​ ផ្ដួល​គូប្រកួត ។​

​    ​វាសនា​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៥៦​ដង ឈ្នះ ៤១ ដង ចាញ់​១២​ដង​ស្មើ​ពិន្ទុ ២ ដង និង​ធ្លាប់​វាយ​គូប្រកួត​ឲ្យ​សន្លប់​ ចំនួន​៦ ដង ។​

​    ​ចំពោះ​អ្នក​ប្រដាល់​ផាន់ សារុន​វិញ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩៨ ដង ឈ្នះ​៨០ ដង ចាញ់​១៣​ដង ស្មើ​ពិន្ទុ​៥​ដង និង​វាយ​គូប្រកួត​ឲ្យ​សន្លប់​បាន​៦​ដង ។​ជើង​ខ្លាំង​ទាំង ២ រូបនេះ​នរណា​ជា​អ្នកឈ្នះ ?

​    ​ចំពោះ​គូប្រកួត​ក្រៅ​ខ្សែក្រវាត់​វិញ​នោះ​ព្រឿង សុជាតិ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ជួប​ប្រ​កួយ​អ្នក​ប្រ​ដាល់​សៅ​យ៉ាន់ ហាន់​ស៊ី​ង​ក្លិប​សាន់​យ៉ាន់​នាគា ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។​ឡូញ វិបុល​ក្លិប​ពន្លឺ​វិបុល​រិទ្ធី ប្រកួត​ជា​មួយ​គុន សំណង​ក្លិប​គី​សែ​មាន​រិ​ទ្ធ​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម និង អ្នក​ប្រដាល់​ឃួន ឡាំង​កូស៊ីន​ក្លិប​សាន់​យ៉ាន់​នាគា​ ប្រកួត​ជាមួយ​សិទ្ធ រង្សី ក្លិប​សាមគ្គី​កូន​ខ្មែរ​ក្នុង​ប្រភេទ​ទម្ងន់​៤៥ គីឡូក្រាម ។​