មួយ​ឈុត​ពេញ​ជំហរ​របស់​កញ្ញា​ វិទីនី​ ទាក់​ភ្នែក​មហាជន​តែ​ម្តង

មួយ​ឈុត​ពេញ​ជំហរ​របស់​កញ្ញា​ វិទីនី​ ទាក់​ភ្នែក​មហាជន​តែ​ម្តង

កញ្ញា​​កីឡា​ការិនី​ហែល​ទឹក​ជម្រើស​ជាតិ​កម្ពុជា​ ហែមថុន​ វិទីនី​ បាន​​ទាក់​ទាញ​ភ្ញៀវ​កិត្តិយស​​យ៉ាង​ខ្លាំង​តាម​រយៈ​រ៉ូប​ហ្វេហ្សិន​​ដ៏​ពេញ​និយម​មួយ​ឈុត​​​ក្នុង​ពិធី​ប្រគល់​ពាន​រង្វាន់​អត្តពលិក​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥​នៅ​សាល​ណាហ្គាវើល​កាល​ពី​រាត្រី​ ​ថ្ងៃ​ទី​១៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ។

រ៉ូប​​រាត្រី​សមោសរ​ដែល​រំលេច​ដោយ​ពណ៌​ខ្មៅ​ ដៃ​ទម្លាក់​លើ​​ដើម​ដៃ​ទាំង​សង្ខាង​ និង​ម៉ូដ​សក់​មូរ​ពណ៌​មាស​មើល​ទៅ​ពិត​ជា​សម​ឥត​ខ្ចោះ​នឹង​សម្រស់​ដ៏​ផូរផង់​​របស់​នាង។ នរណា​ៗ​ក៏​​ចោល​​ភ្នែក​​ក្រឡេក​មើល​នាង​ដែរ។ វិទីនី​បាន​បង្ហាញ​ប៉ុស្តិ៍​នៅ​ចំពោះ​​កាមេរ៉ា​របស់​ Sabay ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត៕

 

មួយ​ឈុត​ពេញ​ជំហរ​របស់​កញ្ញា​ វិទីនី​ ទាក់​ភ្នែក​មហាជន​តែ​ម្តងកញ្ញា ហែមថុន វិទីនី

 

អត្ថបទ៖ ជាន ចាន់រ៉ា​