វិធី​ធ្វើ​៖ ញាំ​បង្គា​រួម​មិត្ត​

Doliprane TVC

គ្រឿងផ្សំ
បង្គា​ស្រស់​ធំ​ល្មម ៤ កន្ទុយ ( បកសម្បក និង វះ​យក​សរសៃ​ខ្មៅ​ចេញ ) ។
មឹក​បំពង់​ហាន់​កង់​តូចៗ ១ ក្បាល​
សាច់​ប៉ាត់​តេ​ហាន់​ស្តើងៗ ១ ភាគ ៤ ចានចង្កឹះ​
ត្រួយ​កញ្ឆែត​ហាន់​កង់ៗ កន្លះ​ចានចង្កឹះ​
មីសួ​ត្រាំ​ទឹក​ឱ្យ​ទន់​រួច​ហាន់​ខ្លីៗ ១ ភាគ ៤ ចានចង្កឹះ​
ខ្ទឹមបារាំង​ហាន់​ស្តើងៗ ១ មើម​
ឃិនឆាយ​ហាន់​កង់ៗ ១ ដើម ។​

-​គ្រឿងផ្សំ​រសជាតិ​ទឹកត្រី​ញាំ​
ម្ទេសដៃនាង​ពណ៌​ក្រហម ១ គ្រាប់​
ម្ទេសខ្មាំង​ពណ៌​ក្រហម ៧ គ្រាប់​
ខ្ទឹមស ១៥ កំពឹស​
ទឹក​ជ្រក់ខ្ទឹម ២ ស្លាបព្រា​បាយ​
ទឹកក្រូច​ឆ្មារ ៣ ស្លាបព្រា​បាយ​
ទឹកត្រី ៣ ស្លាបព្រា​បាយ​
ស្ករស ១ ស្លាបព្រា​កាហ្វេ​
ទឹក​ស៊ុប​សាច់ជ្រូក​ចិញ្ច្រាំ ១ ភាគ ៤ ចានចង្កឹះ ។​

វិធី​ធ្វើ​
-​មុនដំបូង​ត្រូវធ្វើ​ទឹកត្រី​ញាំ​ដោយ​យក​ម្ទេសដៃនាង ម្ទេសខ្មាំង និង ខ្ទឹម​បុក​ជាមួយគ្នា​ឱ្យ​ម៉ដ្ឋ ដួស​ដាក់​ចានគោម រួច​ចាក់ទឹក​ខ្ទឹម​ជ្រក់ ទឹកក្រូច​ឆ្មារ ទឹកត្រី ស្ករស និង ទឹក​ស៊ុប​កូរ​ឱ្យ​រលាយ ។
-​បង្គា មឹក សាច់​ប៉ាត់​តេ កញ្ឆែត ឃិនឆាយ និង មីសួ ត្រូវ​ស្រុស​ឱ្យ​ឆ្អិន​រួច​ស្រង់​ដាក់​កញ្ច្រែង សម្រោះ​ទឹក ។​
-​ត្រៀម​ចានគោម​ធំ រួច​ដាក់​គ្រឿង​ទាំងអស់​កូរ​បញ្ចូល​ឱ្យចូល​ជាតិ ។​
-​ដួស​ដាក់​ចាន​ទទួលទាន​ជាមួយ​បាយ​យ៉ាង​ឆ្ងាញ់​ពិសា ៕