ពាក្យមួយឃ្លាធ្វើឲ្យអ្នកមានក្តីសុខបំផុតក្នុងពេលរួមភេទ

ការរួមភេទ, ក្តីសុខ និងវិធីដ៏ល្អបំផុតដើម្បីសម្រេចទឹកកាមមានលក្ខណៈខុសគ្នាពីគូស្វាមីភរិយាមួយគូ ទៅមួយគូទៀត។ អ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៏ តែបែរជាធ្វើឲ្យគូស្នេហ៏គ្មានអារម្មណ៏។
 
ពាក្យមួយឃ្លាធ្វើឲ្យអ្នកមានក្តីសុខបំផុតក្នុងពេលរួមភេទ
ប៉ុន្តែការស្រាវជ្រាវថ្មីបានបង្ហាញថា រឿងមួយអាចធ្វើឲ្យការរួមភេទមានក្តីសុខច្រើនជាងការលេង និងស្ទាបអង្អែល។ ការស្រាវជ្រាវមួយសិក្សាដោយសាកលវិទ្យាល័យ Chapman បានពិនិត្យមើលជីវិតផ្លូវភេទរបស់គូស្វាមីភរិយាចំនួន ៣៩ ០០០ គូ និងគូស្នេហ៏ដែលបានរួមរស់ជាមួយគ្នាអស់រយៈពេលច្រើនជាង ៣ឆ្នាំ។
ពួកគេបានរកឃើញថា ការនិយាយពាក្យថា "អូនស្រឡាញ់បង ឬបងស្រឡាញ់អូន” ក្នុងពេលរួមភេទជាក្តីសុខបំផុតរបស់បុរស ៧៥% និងស្ត្រី ៧៤%។
រឿងរ៉ាវផ្សេងទៀតដែលបានរកឃើញគឺ ការជម្រុញក្តីសុខដោយព្យាយាមប្រើក្បាច់ថ្មីៗ ហើយលេង និងស្ទាបអង្អែលដើម្បីឲ្យមានសម្រើប។
ការស្រាវជ្រាវបានរកឃើញថា មានតែគូស្វាមីភរិយាពាក់កណ្តាលប៉ុណ្ណោះ ដែលគិតថា ការរួមភេទមានក្តីសុខ ប៉ុន្តែនៅមានកង្វះខាតសកម្មភាពរួមភេទផ្សេងទៀតដូចជា ការងូតទឹកផ្កាឈូកជាមួយគ្នា និងការប្រើឧបករណ៏ផ្លូវភេទ។
វេជ្ជបណ្ឌិតលោក David Frederick ជំនួយការអ្នកជំនាញផ្នែកចិត្តសាស្ត្រនៅសាកលវិទ្យាល័យ Chapman និងជាអ្នកដឹកនាំការស្រាវជ្រាវនេះបាននិយាយថា៖ "គូស្វាមីភរិយាពាក់កណ្តាលដែលមានក្តីសុខនឹងការរួមភេទ និងគូស្វាមីភរិយាគ្មានក្តីសុខនឹងការរួមភេទសុទ្ធតែបានអានសៀវភៅ និងទស្សនាវដ្តីជំនួយដល់ក្តីសុខខ្លួនឯង ប៉ុន្តែអ្វីដែលធ្វើឲ្យគូស្វាមីភរិយាគ្មានក្តីសុខនឹងការរួមភេទនោះគឺ ភាពហត់នឿយ។”
សរុបមក ការរួមភេទដូចជាការរៀបការមួយ ដែលត្រូវការការប្តេជ្ញាចិត្ត, សមត្ថភាព និងតណ្ហាដើម្បីជោគជ័យ។ ដូច្នេះ ប្រសិនបើអារម្មណ៏មានក្តីសុខពីរឿងលើគ្រែរបស់អ្នកកំពុងអន់ថយចុះ អ្នកត្រូវសាកល្បងក្បាច់ថ្មី ឬប្រាប់គូស្នេហ៏ពីអារម្មណ៏របស់អ្នក៕
ដោយ៖ ដារ៉ា
ប្រភព៖ បរទេស

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!