ក្រឡាប់​គោយន្ត ពេល​ចុះ​ពីលើ​ភ្នំ របួស​និង​ស្លាប់​៧​នាក់ នៅ​បន្ទាយ​អំពិល​

ឧ​ត្ត​រ​មានជ័យ: មនុស្ស​ប្រុស​ស្រី​ចំនួន​៧​នាក់ បាន​រងរបួស​ធ្ងន់ និង​ស្រាល ក្នុងនោះ​មាន​ស្ត្រី ១​នាក់ បាន​ស្លាប់  ដោយសារ​គ្រោះថ្នាក់​ក្រឡាប់​គោយន្ត ពេល​បើក​ចុះ ពីលើ​ភ្នំ ច្រក​ជប់​គរ​គី​។​

​គ្រោះថ្នាក់​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១ រសៀល ថ្ងៃទី​១៩ ខែ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតក្នុង​ភូមិ​ជប់​គរ​គី​កើត ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​
 
​ជនរងគ្រោះ​ទាំង ៨៧ នាក់ រួមមាន​៖ ១.​ឈ្មោះ យៃ លឿ ភេទ​ស្រី អាយុ ៥៥​ឆ្នាំ (​ស្លាប់​នៅ​កន្លែង កើតហេតុ​), ២. ឈ្មោះ យាយ យោន ភេទ​ស្រី អាយុ ៥២​ឆ្នាំ​, ៣. ឈ្មោះ ធំ លាស់ ភេទ​ស្រី អាយុ ៣៤​ឆ្នាំ​, ៤. ឈ្មោះ ធំ អិ​ល ភេទ​ស្រី អាយុ ២៧​ឆ្នាំ​, ៥. ឈ្មោះ ម៉ា មូ​ត ភេទ​ប្រុស អាយុ ២៧​ឆ្នាំ​, ៦. ឈ្មោះ កង វាសនា ភេទ​ប្រុស អាយុ ២​ឆ្នាំ​, ៧. ឈ្មោះ ម៉ូត មាន ភេទ​ប្រុស អាយុ ២​ឆ្នាំ​។ ជនរងគ្រោះ​ទាំងអស់ រស់នៅ​ភូមិ​ក្រសាំង សង្កាត់​បុស​ស្បូវ ក្រុង​សំរោង​។​

​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ជិះ​គោយន្ត​រួមគ្នា ធ្វើដំណើរ​ឡើង​ភ្នំ ទៅ​ច្រក​ជប់​គរ​គី ចូលក្នុង​ផ្សារ​ថៃ​ទិញ​ទំនិញ យកមកប្រើ​ប្រាស់​។ លុះ​ទិញ​រួច ពួកគេ​ក៏បាន​នាំគ្នា​ធ្វើដំណើរ ត្រឡប់មកវិញ​។ ពេលមកដល់​កន្លែងកើតហេតុ ត្រង់ចំណុច​ផ្លូវ​កោង ខ្ទម​អ្នកតា ចុះ​ពីលើ​ភ្នំ ដោយសារ​ល្បឿន​គោយន្ត​លឿន ហើយ​អ្នកបើកបរ ចាប់​ហ្វ្រាំង ក៏បាន​បោក​គោយន្ត ធ្លាក់​ប្រឡាយ ធ្វើ​ឲ្យ​អ្នកជិះ​គោយន្ត ធ្លាក់​រដូករណែល​ក្នុងព្រៃ​។​

​ក្រោយពេល​ពី​សមត្ថកិច្ច ពិនិត្យ​រួច ជនរងគ្រោះ ដែល​ស្លាប់ បានប្រគល់​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​អ្នករបួស បាន​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ ប្រទេស​ថៃ​៕V​/S

ក្រឡាប់​គោយន្ត ពេល​ចុះ​ពីលើ​ភ្នំ របួស​និង​ស្លាប់​៧​នាក់ នៅ​បន្ទាយ​អំពិល​

ក្រឡាប់​គោយន្ត ពេល​ចុះ​ពីលើ​ភ្នំ របួស​និង​ស្លាប់​៧​នាក់ នៅ​បន្ទាយ​អំពិល​

ក្រឡាប់​គោយន្ត ពេល​ចុះ​ពីលើ​ភ្នំ របួស​និង​ស្លាប់​៧​នាក់ នៅ​បន្ទាយ​អំពិល​