​លួច​ម៉ូតូ បានសម្រេច ម្ចាស់ និង​ប្រជាពលរដ្ឋ ចាប់បាន​វាយ​សម្លាប់​

កំពង់ស្ពឺ: ជនសង្ស័យ ជា​ចោរលួច​ម៉ូតូ​ម្នាក់ ត្រូវបាន​ម្ចាស់ និង​សាច់ញាតិ​ដេញទាន់ បាន​វាយ​សម្លាប់នៅ​ស្រុក​គងពិសី ខណៈ​ជនសង្ស័យធ្វើ​សកម្មភាព​លួច​ម៉ូតូ​បានសម្រេច ហើយ​គេច​មិន​រួច​។​

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៤ រសៀល ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ភូមិ​ព្រៃ​នុ​ក ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

​ជនសង្ស័យ​ជា​ចោរ មិនទាន់​ស្គាល់​អត្តសញ្ញាណនៅឡើយ​ទេ​។ ម៉ូតូ​ដែល​ជនសង្ស័យ​លួច មិនបាន​សម្រេច ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BZ-0698​។​

​នៅ​មុនពេល​កើតហេតុ ជនសង្ស័យ បាន​លួច​កាច់​សោ​.​ក​ម៉ូតូ មួយគ្រឿង នៅ​ភូមិ​ស្វាយជ្រុំ ឃុំ​កុមារ​រាជា ស្រុក​បាទី ខេត្តតាកែវ ។

​ប្រភព​បាន​បន្តថា នៅពេល​ធ្វើ​សកម្មភាព ត្រូវបាន​ម្ចាស់​ឃើញ ក៏​ស្រែកថាចោរៗ ព្រមទាំង​បាន​ដេញចាប់ ពី​ភូមិ​ខាងលើ រហូតដល់​ភូមិ​ព្រៃ​នុ​ក ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ជា​កន្លែងកើតហេតុ ត្រូវបាន​ក្រុម​ប្រជាពលរដ្ឋ ព្រមទាំង​ម្ចាស់​ម៉ូតូ​បាន​ព្រួត​គ្នា​វាយ​ទៅលើ ជនសង្ស័យ បណ្តាល​ឣោ​យ​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​តែម្តង​។​

​ក្រោយ​កើតហេតុ កំលាំង​អាវុធហត្ថ និង​នគរបាល​ជំនាញ កំពុងតែ​ស្រាវជ្រាវ​អត្តសញ្ញាណ​របស់ ក្រុមគ្រួសារ​ជនសង្ស័យ​។ រហូតមកដល់​ពេលនេះ សព​ជនសង្ស័យ ត្រូវបាន​រក្សាទុក នៅ​ទីនោះ ព្រោះតែ​រក​វត្ត​ដាក់​មិនទាន់បាន​ណាមួយ​ខាង​សមត្ថកិច្ច​តាកែវ ហាក់បីដូចជា​មិន​ចង់ ទទួលខុសត្រូវ​នូវ​ទង្វើ​របស់​ប្រជាពលរដ្ឋ​ខ្លួន ដែល​បាន​ប្រព្រឹត្ត មកលើ​ជនសង្ស័យ​៕V/S

​លួច​ម៉ូតូ បានសម្រេច ម្ចាស់ និង​ប្រជាពលរដ្ឋ ចាប់បាន​វាយ​សម្លាប់​