កម្ពស់ Taeyang ត្រូវ​គេសើច​ចំអក​​ ពេល​ធៀប​នឹង Lee Min Ho​

កម្ពស់ Taeyang ត្រូវ​គេសើច​ចំអក​​ ពេល​ធៀប​នឹង Lee Min Ho​

​ទោះ​បី​ជា Taeyang មាន​ទេពកោសល្យ​រាំ និង​ច្រៀង​ល្អ​យ៉ាងណា​ក្ដី ប៉ុន្តែ​សមាជិក​ក្រុម BIGBANG រូបនេះ ត្រូវ​បាន​អ្នកលេង​អ៊ីនធឺណិត ​រិះគន់​​​រឿង​កម្ពស់​យ៉ាង​ចាស់​ដៃ​ ពេល​ប្រៀបធៀប​ជាមួយ​នឹង​តារា​សម្ដែង​ មុខ​ប្រជាប្រិយ Lee Min Ho​។

 

កម្ពស់ Taeyang ត្រូវ​គេសើច​ចំអក​​ ពេល​ធៀប​នឹង Lee Min Ho​Taeyang (ស្ដាំ)

 

​យោង​តាម​ប្រភព​បាន​ឱ្យ​ដឹង​ថា ការ​បង្ហោះ​លើ​គេហទំព័រ Pann ថ្មីៗ​នេះ គេ​បាន​ប្រៀប​ធៀប​តារា​ចម្រៀង​ផលិតកម្ម YG Entertainment  នឹង Lee Min Ho​ ពេល​អ្នក​ទាំង​ពីរ​ពាក់​អាវ​ធំ​ដូច​គ្នា។ ប៉ុន្តែ​អ្វី​ដែល​អ្នកលេង​អ៊ីនធឺណិត​ចាប់​អារម្មណ៍​ខ្លាំងបំផុត​នោះ គឺ ​Taeyang មាន​កម្ពស់​ទាប​ជាង Lee Min Ho មិន​គួរ​ឱ្យ​ជឿ ដោយ​អាវ​របស់​គេ​ធ្លាក់​ដល់​ក្រោម​ជង្គង់។

 

អ្នកលេង​អ៊ីនធឺណិត​ម្នាក់​បាន​និយាយ​ថា “កម្ពស់ ១.៧៣ ម៉ែត្រ​? កុំ​ធ្វើ​ឱ្យ​​ខ្ញុំ​សើច យ៉ាង​ហោច​ណាស់ ខុស​គ្នា ២៥ សង់ទីម៉ែត្រ។

 

តារា​ចម្រៀង​​វ័យ ២៧​ឆ្នាំ នៃ​ក្រុម IGBANG មាន​កម្ពស់ ១.៧៣ ម៉ែត្រ ចំណែក​​តួឯក​រឿង City Hunter វ័យ​ ២៨ ឆ្នាំ មាន​កម្ពស់ ១.៨៧ ម៉ែត្រ៕

 

តារា​កូរ៉េ​ទាំង ៥ គូ​ដែល​បាន​​ប្រកាស​ពី​រឿង​ស្នេហា​ជា​សាធារណៈ​ក្នុង​ឆ្នាំ ២០១៥

ខួប​កំណើត Taeyang អ្នក​គាំទ្រ​រៃអង្គាស ​ជួយ​មន្ទីរពេទ្យ​នីតិសម្បទា​កុមារ

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ
ប្រភព៖ Koreaboo