ហើម​ពេល​មាន​ផ្ទៃពោះ​គួរ​ញ៉ាំ​ទឹក​បែបណា​ទៅ​?

ហើម​ពេល​មាន​ផ្ទៃពោះ​គួរ​ញ៉ាំ​ទឹក​បែបណា​ទៅ​?

​ស្ត្រី​ភាគច្រើន​យល់ថា ពួក​គេ​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​ទឹក​នៅ​ពេល​មាន​អាការៈ​ហើមជើង​ក្នុងពេល​មាន​ផ្តៃពោះ​។ រឿង​នេះ​កើតឡើង​នៅពេល​ដែល​ទឹក​ជ្រាប់​ចេញពី​កោសិការ​ទៅ​ក្រៅ​កោសិកា​។

​ភាគច្រើន ៨០​ភាគរយ​នៃ​រាងកាយ​គឺជា​ទឹក ដែល​ត្រូវការ​ដើម្បី​ថែរក្សា​មុខងារ​ធម្មតា​របស់​រាង​កាយ​។ ប៉ុន្តែ​ការ​ញ៉ាំ​ទឹក​តិចពេក ឬ​ច្រើន​ពេក​ក៏​អាច​ផ្តល់​ការពិបាក​ដល់​ការ​ច្របាច់​ឈាម និង​ប្រឈម​នឹង​ការ​ហើម​ដែរ​។ ក្រៅពីនេះ ការបញ្ចេញ​របស់​អ័រម៉ូន​ប្រូជេ​ស្តេ​រ៉ូន​ទៅ​ក្នុងឈាម​ក្នុងពេល​មាន​ផ្ទៃពោះ​នឹង​ធ្វើឱ្យ​ចាល​ជាតិ​ទឹក​ក្នុង​ខ្លួន និង​ទៅ​ជា​ហើម​ដែរ​។ រឿង​នេះ​បញ្ជាក់​កាន់តែ​ច្បាស់​ថា ការ​ដែល​ញ៉ាំ​ទឹក​តិច​នឹង តែ​ធ្វើ​ឱ្យ​អាកា​រៈហើយ​មាន​ក់​តែ​ធ្ងន់ធ្ងរ​ជាង​មុន​ទៅ​ទៀត​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ រឿង​នេះ​មិនមែន​ជា​ហេតុផល​ដែល​ដែលថា​មាន​ជាតិ​ទឹក​ក្នុង​រាងកាយ​ច្រើន​ឡើយ​។ មូលហេតុ​ផ្សេងៗ​ទៀត​ដែល​អាច​នាំឱ្យ​ហើម​ដែរនោះ​មានដូចជា ការ​កង្វះ​ជាតិ​ប្រូតេអ៊ីន​ក្នុង​ឈាម ជំងឺ​កង្វះ​គ្រាប់​ឈាម ជំងឺ​បេះដូង មាន​កំណក​ក្នុង​សរសៃឈាម និង​ជំងឺ​ជើងដំរី​ជាដើម​។ ដូច្នេះហើយ យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​អ្នកជំនាញ​ខាង​រោគ​ស្ត្រី​ឱ្យ​បាន​លឿន​បំផុត​តាម​តែ​អាចធ្វើ​បាន ជាពិសេស​នៅពេល​មាន​អាការៈ​ហើមជើង ឬ​ហើម​ខ្លួន​ក្នុងពេល​មាន​ផ្ទៃពោះ និង​ចៀសវាង​ការប្រើ​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​។​

​សរុបសេចក្តី​មក ស្ត្រី​មាន​ផ្ទៃពោះ​គប្បី​ញ៉ាំ​ទឹក​ឱ្យបាន​យ៉ាងហោច​ណាស់ ១០ ទៅ​១២​កែវ ឬ​៣ ទៅ​៤​លីត្រ​ក្នុង​មួយថ្ងៃ និង​ជា​រៀងរាល់ថ្ងៃ​។ ហើយ​ចូរ​ចាំ​ថា ការ​ញ៉ាំ​ទឹក​តិច​នឹង​មិន​អាច​ជួយ​ដោះស្រាយ​ការ​ហើម​បានឡើយ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី20  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។