ភ្នំស្រួច ត្រូវបាន​អ្នកមានអំណាច​រំលោភ​យ​ក​បាត់ !

Doliprane TVC

​ភ្នំ​មួយកន្លែង ដែល​ប្រជាពលរដ្ឋ​បាន​ស្គាល់​ថា ឈ្មោះ​ភ្នំស្រួច ស្ថិតនៅ​ក្នុងភូមិ​ស្រឡៅ ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា កំពុង​ត្រូវ​ជីក​កកាយ​យ៉ាង​អនាធិបតេយ្យ ដោយ​អ្នកមានអំណាច ។​ ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ បានលើកឡើង​រថា ភ្នំ​ស្រូ​ច​ត្រូវបាន​អ្នកមានអំណាច​ម្នាក់​រំលោភ​យក និង​បាន​ជីក​កកាយ ដោយ​មិនមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ចុះទៅ​បង្ក្រាប​ឡើយ​។

ភ្នំស្រួច ត្រូវបាន​អ្នកមានអំណាច​រំលោភ​យ​ក​បាត់ !

ទោះបីជា​គេ​បាន​ឃើញថា មាន​មន្ត្រី​បរិស្ថាន​ចុះទៅ​ជា​ញឹក ញាប់​យ៉ាងណាក្តី ក៏​សកម្មភាព​ជីក​កកាយ​ភ្នំ​នៅតែ​បន្ត​យ៉ាង​រលូន​ដដែល ។​ ​ប្រជាពលរដ្ឋ​បានលើកឡើង​ទៀតថា ចំណុច​ភ្នំ ដែល​គេ​កំពុង​ជីក​កកាយ​នេះ គឺ​គេ​បាន​ហាមប្រាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូលទៅ​ក្បែរ​នោះទេ ប្រសិនបើ មា​នន​ណា​ហ៊ាន​ចូលទៅ​ជិត ឬ​ក្បែរ​ភ្នំ​នោះ បើ​គេ​បានឃើញ ពិតជា​មានរឿង​មិនខានឡើយ ។​

ភ្នំស្រួច ត្រូវបាន​អ្នកមានអំណាច​រំលោភ​យ​ក​បាត់ !

​បើតាម​ការ​បង្ហើប​រប​ស់​ប្រជាពលរដ្ឋ ដែល​រស់នៅ​ទីនោះ​បាន​ឲ្យ​ដឹង​បន្តទៀតថា ការជីក​កកាយ​ដីភ្នំ​នេះ គឺធ្វើឡើង ដោយ​មន្ត្រី​ធំ​ម្នាក់​នៅ​ក្រសួង​រៀបចំ​ដែនដី នគ​រូប​នី​យ៏​កម្ម និង សំណង់ ។ ហេតុនេះហើយ ទើប​សមត្ថកិច្ច​ល្មមៗ​មិន​ហ៊ាន​ប៉ះពាល់​ដល់​មន្ត្រី​ម្នាក់​នោះទេ ហើយក៏​ប្រហែលជា​អាចមាន​ការឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​រវាង​អាជ្ញាធរ​ពាក់ព័ន្ធ​និង មន្ត្រី​រូបនោះ ទើប​គេ​ហ៊ាន​ជីក​កកាយ​ភ្នំ​ដ៏​ធំ​មួយ​នេះ ។​

ភ្នំស្រួច ត្រូវបាន​អ្នកមានអំណាច​រំលោភ​យ​ក​បាត់ !

​លោក ព្រំ នន មេឃុំ​ស្តីទី​ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ខេត្ត កោះកុង មិនអាច​សុំ​ការបំភ្លឺ​បានទេ ដោយសារ​ទូរស័ព្ទ​រប​ស់លោក​មាន​អ្នកផ្សេង​លើក​ជំនួស ហើយ​និយាយថា លោក​មេឃុំ​មិន​នៅទេ ។​ ​លោក ប៉ិច ស៊ី​យ៉ុ​ន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ខេត្តកោះកុង បាន​ឲ្យ​អ្នកកា​​សែត​ដឹង ថា លោក​ពុំ​បានដឹង​នោះទេ ព្រោះតែ​ស្រុកស្រែ​អំបិល វា​នៅ​ឆ្ងាយ​ពេក ។ ទាក់​​ទង​នឹង​រឿងនេះ «​ប្រជាប្រិយ​»​រងចាំ​ទទួល​ការបំភ្លឺ​ពី​សមត​កិច្ច ដែល​ពាក់ព័ន្ធ​ក្នុង​រឿងនេះ ៕​សុថា​ត់​