ក្រសួង​ធនធានទឹក និង​ឧតុនិយម ជូនដំណឹង​ពី​ស្ថានភាព​ប្រែប្រួល​អាកាសធាតុ​នៅ​ឆ្នាំនេះ​

Doliprane TVC

​ភ្នំពេញៈ​ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង​មួយ​ពី​ស្ថានភាព​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា
​នា​ឆ្នាំ​ ២០១៦ ​ដែល​ជួបប្រទះ​បញ្ហា​អាកាសធាតុ​ក្តៅ​ខ្លាំង​និង មាន​ភ្លៀង​តិចតួច​ជាង​ឆ្នាំមុន ​។​ យោងតាម​សេចក្តីជូនដំណឹង​ចេញផ្សាយ​កាលពី​ថ្ងៃទី ​១៧ ​ខែកុម្ភៈ ​ឆ្នាំ ​២០១៦ ​បញ្ជាក់ថា នៅពេល​បច្ចុប្បន្ននេះ​បាតុភូត​ EI Nino (​ក្តៅ​) ​បានចាប់ផ្តើម​ថយឥទ្ធិពល​បន្តិច​ម្តងៗ​។​បាតុភូត Dipole MODel Index នឹង​ចូលមក​ជំនួស ហើយ​រហូត​ ដល់​ដល់​ចុងខែ​កក្កដា​ឆ្នាំ​២០១៦​ទើប​បាតុភូត La Nina (​ត្រជាក់​)​ចាប់ផ្តើម​មាន​ឥទ្ធិពល​វិញ​។​បាតុភូតធម្មជាតិ​នេះ​នឹង​ ​ធ្វើឱ្យ​អាកស​ធាតុ​នៅ​កម្ពុ​ជាមាន​ស្ថានភាព​ដូចខាងក្រោម​៖

ក្រសួង​ធនធានទឹក និង​ឧតុនិយម ជូនដំណឹង​ពី​ស្ថានភាព​ប្រែប្រួល​អាកាសធាតុ​នៅ​ឆ្នាំនេះ​

-​នៅ​រដូវប្រាំងៈ ក្នុង​ខែមីនា និង​ខែមេសា ធាតុអាកាស​នឹង​ក្តៅ​ហួតហែង​ខ្លាំង បរិមាណ​ទឹកភ្លៀង​កក់​ខែ​មាន​ចំនួន​តិចតួច ហើយ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ នឹង​កើតមាន​ច្រើន​។​
-​នៅ​ដើមរដូវ​វ​ស្សាៈ ចាប់ពី​ខែឧសភា ដល់​ខែកក្កដា មាន​ភ្លៀង​តិច មាន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​កើតឡើង​ច្រើន​
​។ កូន​រដូវប្រាំង​នឹង​កើតមាន ចាប់ពី​ពាក់កណ្តាល​ខែកក្កដា ដល់​ចុងខែ​កក្កដា​។​
– ល្បាយ​ទឹកភ្លៀង​នឹង​ចាប់ផ្តើម​ធ្លាក់​ច្រើន ហើយ​រាយប៉ាយ​បានល្អ ចាប់ពី​ពាក់កណ្តាល​រដូវវស្សា រហូតដល់​ចុងរដូវ​វស្សា (​ចាប់ពី​ខែសីហា ដល់​ចុងខែ​វិច្ឆិកា​) ៕ ដេប៉ូ​