មួយ​សន្លឹក​នេះ​កាន់​តែ​ច្បាស់​ពី​រូបរាង​ LG G5 ដែល​មាន​កាមេរ៉ា​ភ្លោះ​

មួយ​សន្លឹក​នេះ​កាន់​តែ​ច្បាស់​ពី​រូបរាង​ LG G5 ដែល​មាន​កាមេរ៉ា​ភ្លោះ​

ទើប​ប៉ុន្មាន​ម៉ោង​មុន​នេះ​​លោក​ Evan Blass ដែល​ជា​អ្នក​ចែក​រំលែក​ព័ត៌មាន​បែក​ធ្លាយ​ដ៏​ល្បី​ល្បាញ​មួយ​រូប​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​​ថ្មី​ដែល​ជា​រូបរាង​របស់​ទូរសព្ទ​ LG G5។

 

មួយ​សន្លឹក​នេះ​កាន់​តែ​ច្បាស់​ពី​រូបរាង​ LG G5 ដែល​មាន​កាមេរ៉ា​ភ្លោះ​

 

តាម​រយៈ​រូបភាព​បង្ហោះ​លើ​បណ្ដាញ​ Twitter គេ​អាច​​មើល​ឃើញ​ស្ទើរ​គ្រប់​ជ្រុង​ជ្រោយ​នូវ​​រូបរាង​​ទូរសព្ទ​ LG ជំនាន់​ថ្មី​ដែល​មាន​បំពាក់​នូវ​កាមេរ៉ា​ចំនួន​ពីរ​គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ។ នៅ​ផ្នែក​ខាង​ក្រោយ​នេះ​ទៀត​សោត​គេ​សង្កេត​ឃើញ​មាន​មុខងារ​ស្កេន​ក្រយៅ​ដៃ​ ដែល​មាន​ជា​រាង​រង្វង់​ពណ៌​ទឹកប្រាក់។

 

​កន្លង​មក​ម្ចាស់​គណនី​ Twitter @evleaks រូប​នេះ​ក៏​បាន​​បង្ហោះ​រូប​ភាព​​បែក​ធ្លាយ​របស់​ LG G5 ចំនួន​បី​សន្លឹក​មក​ហើយ​ដែរ​ ដោយ​វា​មិន​មាន​ភាព​ខុស​ប្លែក​គ្នា​ពី​រូប​ភាព​ថ្មី​មួយ​សន្លឹក​នេះ​ឡើយ។

 

មួយ​សន្លឹក​នេះ​កាន់​តែ​ច្បាស់​ពី​រូបរាង​ LG G5 ដែល​មាន​កាមេរ៉ា​ភ្លោះ​

 

មួយ​សន្លឹក​នេះ​កាន់​តែ​ច្បាស់​ពី​រូបរាង​ LG G5 ដែល​មាន​កាមេរ៉ា​ភ្លោះ​

 

មួយ​សន្លឹក​នេះ​កាន់​តែ​ច្បាស់​ពី​រូបរាង​ LG G5 ដែល​មាន​កាមេរ៉ា​ភ្លោះ​

 

គួរ​បញ្ជាក់​ថា​វត្តមាន​ LG G5 នឹង​បង្ហាញ​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​អាទិត្យ​ ទី​២១​ កុម្ភៈ​ ស្អែក​នេះ​​ នៅ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​ MWC ឆ្នាំ​ ២០១៦៕

 

ចុច​អាន៖ អីយ៉ា! LG G5 លេង​ប្រើ​បច្ចេកវិទ្យា​អេក្រង់​ថ្មី​ខុស​ពី smartphone ដទៃ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ PhoneArena​