ប្រធានព្រឹទ្ធសភា កម្ពុជានឹងបំពេញ ទស្សនកិច្ចជាផ្លូវការ នៅប្រទេសជប៉ុន

ភ្នំពេញៈ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ប្រធានព្រឹទ្ធសភាកម្ពុជា  សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ នឹងដឹកនាំ គណៈប្រតិភូព្រឹទ្ធសភា អញ្ជើញទៅបំពេញ ទស្សនកិច្ចជាផ្លូវការ នៅប្រទេសជប៉ុន។
តាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភាកម្ពុជា ដែលមណ្ឌមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅព្រឹកថ្ងៃទី២០កុម្ភៈ ឲ្យដឹងថា ដំណើរទស្សនៈកិច្ចនេះ តបតាមការអញ្ជើញរបស់ ឯកឧត្តម ម៉ាសាអាគី យ៉ាម៉ាហ្សាគី ប្រធានព្រឹទ្ធសភាជប៉ុន។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា អំឡុងពេលបំពេញទស្សនកិច្ច សម្តេច សាយ ឈុំ នឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម ម៉ាសាអាគី យ៉ាម៉ាហ្សាគី ប្រធានព្រឹទ្ធសភាជប៉ុន, ជួបសំដែងការគួរសមជាមួយ ឯកឧត្តមតាដាម៉ូរី អូស៊ីម៉ា ប្រធានរដ្ឋសភានៃប្រទេសជប៉ុន, ជួបសំដែងការគួរសមជាមួយឯកឧត្តមស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តី ជប៉ុន, និងជួបពិភាក្សា ការងារជាមួយតំណាងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន(JICA)៕

ប្រធានព្រឹទ្ធសភា កម្ពុជានឹងបំពេញ ទស្សនកិច្ចជាផ្លូវការ នៅប្រទេសជប៉ុន

ប្រធានព្រឹទ្ធសភា កម្ពុជានឹងបំពេញ ទស្សនកិច្ចជាផ្លូវការ នៅប្រទេសជប៉ុន