ជនជាតិចិនស្រវឹង ជោកបើករថយន្ត បុកម៉ូតូរឺម៉កពីក្រោយ បណ្តាលឱ្យស្លាប់ មនុស្សម្នាក់

ភ្នំពេញ) ៖ បុរសជាជនជាតិចិន មានអាការៈស្រវឹងជោកជាំ បានបើករថយន្តបុករឺម៉ក ពីក្រោយពេញទំហឹង បណ្តាលអោយអ្នកបើករ៉ឺម៉កស្លាប់ភ្លាមៗ នៅនឹងកន្លែង កាលពី វេលាម៉ោង៣និង៤០នាទីទៀបភ្លី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២0១៦ នៅផ្លូវម៉ៅសេងទុងកែង និងផ្លូវត្រសក់ផ្អែម ស្ថិតក្នុង សង្កាត់ បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះត្រូវបាន ស្គាល់ឈ្មោះ សួស នាត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់គ្រឿងសមុទ្រ ស្នាក់នៅ ក្រុងតាខ្មៅ ។

សេចក្តីរាយការណ៍ បានអោយដឹងថា នៅបុរសរងគ្រោះបាន បើករ៉ម៉កតែម្នាក់ឯង ចេញពីតាខ្មៅ ដើម្បីទៅយក គ្រឿងសមុទ្រ នៅម្តុំត្រឡោកបែកដោយ ធ្វើដំណើរ តាមបណ្ដោយ ផ្លូវម៉ៅសេទុង ក្នុងទិសដៅពី កើតទៅលិច ខណៈមកដល់ ចំណុចកើតហេតុ ស្រាប់តែមាន បុរសជាជនជាតិចិនម្នាក់ ដែលស្រវឹងស្រា ជោកជាំបានបើក រថយន្តបង្ក ម៉ាកLEXUS  សេរី STRYGWRY ពាក់ស្លាកលេខ ភ្នំពេញ២I-៩៩៩៨ បានបើកបរ ក្នុងល្បឿន យ៉ាងលឿន ក្នុងទិសដៅស្របគ្នា ជាមួយម៉ូតូជនរងគ្រោះ។ លុះមកដល់ ចំណុចកើតហេតុ ត្រង់ផ្លូវ ម៉ៅសេទុង កែងនិង ផ្លូវត្រសក់ផ្អែម រថយន្តបាន បុកម៉ូតូរីម៉ក ពីក្រោយពេញទំហឹង បណ្ដាលឲ្យ រឺម៉កអូស ផ្ទុបបង្គោល ស្លាកសញ្ញាបង្ហាញ ផ្លូវបាក់អស់មួយដើមទៀត ចំណែកឯ ជនរងគ្រោះនោះ បានហោះផ្លោងធ្លាក់ បាក់កស្លាប់ភ្លាមៗ នៅនិង កន្លែងហេតុតែម្ដង។

ប្រភពដដែលបានបន្តថា បន្ទាប់ពីកើតហេតុម្ចាស់ រថយន្តបង្កនោះបានបន្ថែម ល្បឿនបើកគេចខ្លួនតាម ផ្លូវព្រះមុន្នីវង្ស ទៅជិតដល់ ស្តុបបូកគោ ខណៈដែលរថយន្តបង្ក នោះបានបែកកង់មុខផ្នែកខាងស្ដាំ មិនអាចបន្តទៅមុខ បានទើបសមត្ថកិច្ចមូលដ្ឋានបានចុះ ទៅដល់និងឃាត់ខ្លួន ជនបង្កបានផងដែរ ។
 
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានយក រថយន្តបង្ករួមទាំង ម្ចាស់និងរ៉ម៉ក់ទៅ ការិយាល័យចរាចរណ៍ ជើងគោក រាជធានីភ្នំពេញ ដើម្បីដោះស្រាយ គ្នានៅ ពេលក្រោយ។ ចំណែកសពត្រូវបាន បងប្អូនមកទទួលយកទៅ ធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ខេត្តស្វាយរៀង។