ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នៅ​ពេល​បន្តិចទៀត​នេះ នា​ព្រឹក​ថ្ងៃ​ទី​២០ កុម្ភៈ ២០១៦ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត រួម​ទាំង​អាជ្ញាធរ​ឃុំ​-​ស្រុក នឹង​ចុះ​ទៅកាន់​​ផ្ទះ​របស់​ស្ត្រី​ក្រីក្រ​ ស្ថិត​ក្នុងភូមិ​អង់ស​ខ្នាយ ឃុំ​មហា​ប្ញ​ស្សី ស្រុក​គងពិសី បន្ទាប់​ត្រូវ​បុគ្គលិក​ធនាគារ​ខេត្ត​យក​សោ​ទៅ​ចាក់​ទ្វារ​ដាក់​ស្លាក​លក់ ខណៈ​យក​លុយ​ទៅ​បង់​ឱ្យ​មិន​ទាន់​ពេល​កំណត់  ដើម្បី​ពិនិត្យ​មើល​ស្ថាន​ភាព​ជាក់ស្តែង​​ និងជួយ​ឧបត្ថម្ភ​​​ដល់​ជីវភាព​របស់​គ្រួសារ​​របស់ស្ត្រី​​ខាងលើ​នោះ ។ ជុំវិញរឿង ស្រ្តីក្រីក្រខ្ចីលុយ​ធនាគារភូមិ ​ពេលយកលុយទៅ​បង់មិនទាន់ពេល ​ត្រូវធនាគារចាក់​សោះផ្ទះដាក់ស្លាកលក់