គម្រោង​ទៅ​រស់នៅ ជាមួយ​ស្វាមី នៅ​សហរដ្ឋអាមេរិក របស់ ពេជ្រ សោភា ត្រូវ​ជាប់គាំង

Doliprane TVC

​គេ​នៅ​ចាំបាន​ថា ក្រោយពេល​រៀបការ​ហើយ មិនទាន់បាន​ប៉ុន្មាន​ថ្ងៃ​ផង ស្វាមី​របស់​ពេជ្រ សោភា បាន​វិលត្រឡប់​ទៅ​សហរដ្ឋអាមេរិក​វិញ​បាត់ស្រមោល ដោយ​ទុក​ឲ្យ​នាង​រស់នៅ​កណ្តោចកណ្តែង​ម្នាក់ឯង​។​កន្លងមក ពេជ្រ សោភា ក៏​ធ្លាប់បាន​ប្រាប់ថា នាង​ក៏មាន​គម្រោង​ចេញទៅ​រស់នៅ​តាម​ស្វាមី ហើយក៏​បោះបង់​អាជីព​សិល្បៈ​ចោល​ដែរ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ ពេជ្រ សោភា នៅ​មិនទាន់​សម្រេចចិត្ត​ហោះ​ទៅ​រស់នៅ ជាមួយ​ស្វាមី​នៅឡើយ​។ ជាមួយគ្នានេះ ក៏មាន​ព័ត៌មាន​ថា ដំណើរ​ជាប់គាំង​ក្នុងការ​ទៅ​រស់នៅ​ជាមួយ​ស្វាមី នៅ​សហរដ្ឋអាមេរិក នេះ បណ្តាលមកពី​ប្តី​របស់​នាង​មិនអាច​ធានា​ម្តាយ​របស់​នាង​ទៅជា​មួយ​បាន​។​

គម្រោង​ទៅ​រស់នៅ ជាមួយ​ស្វាមី នៅ​សហរដ្ឋអាមេរិក របស់ ពេជ្រ សោភា ត្រូវ​ជាប់គាំង

​បញ្ហា​ខាងលើនេះ ពេល​អ្នកយកព័ត៌មាន​របស់​យើង​សួរនាំ​ពី​រឿងនេះ ពេជ្រ សោភា បាន​ប្រាប់ថា សម្រាប់ គម្រោង​ទៅ​រស់នៅ​ជាមួយ​ស្វា​មីនោះ នាង​មិនទាន់​ចង់​និយាយ​នៅពេលនេះ​ទេ ព្រោះ​ពេលនេះ​នាង កំពុង​សម្រុក​សាង​កេរ្តិ៍ឈ្មោះ​សិល្បៈ​ឱ្យ​ល្បី​ខ្លាំង​ជាង​នេះ​បន្តិច មុននឹង​ឈប់​ពី​អាជីព​នេះ​។ ម្យ៉ាង ទៀត ពេលនេះ នាង​កំពុង​ទទួលបាន​ការគាំទ្រ​ខ្លាំង ពី​ការផលិត​បទ​ចម្រៀង​ថ្មី​មិន​ចំលង​ពី​គេ ម្ល៉ោះហើយ នាង​ក៏​សម្រេចចិត្ត​ពន្យារពេល​ដកខ្លួន​ពី​អាជីព​សិល្បៈ​មួយរយៈ​សិន ដូច្នេះហើយ សម្រាប់​គម្រោង​ចេញទៅ​រស់នៅ​ត ជាមួយ​ស្វាមី​ក៏ត្រូវ​ពន្យារពេល​ដែរ​៕ ប្រមាញ់ តារា​
គម្រោង​ទៅ​រស់នៅ ជាមួយ​ស្វាមី នៅ​សហរដ្ឋអាមេរិក របស់ ពេជ្រ សោភា ត្រូវ​ជាប់គាំង គម្រោង​ទៅ​រស់នៅ ជាមួយ​ស្វាមី នៅ​សហរដ្ឋអាមេរិក របស់ ពេជ្រ សោភា ត្រូវ​ជាប់គាំង គម្រោង​ទៅ​រស់នៅ ជាមួយ​ស្វាមី នៅ​សហរដ្ឋអាមេរិក របស់ ពេជ្រ សោភា ត្រូវ​ជាប់គាំង គម្រោង​ទៅ​រស់នៅ ជាមួយ​ស្វាមី នៅ​សហរដ្ឋអាមេរិក របស់ ពេជ្រ សោភា ត្រូវ​ជាប់គាំង គម្រោង​ទៅ​រស់នៅ ជាមួយ​ស្វាមី នៅ​សហរដ្ឋអាមេរិក របស់ ពេជ្រ សោភា ត្រូវ​ជាប់គាំង គម្រោង​ទៅ​រស់នៅ ជាមួយ​ស្វាមី នៅ​សហរដ្ឋអាមេរិក របស់ ពេជ្រ សោភា ត្រូវ​ជាប់គាំង