អនិច្ចាកូនផ្សោតមួយក្បាល ងាប់ដោយសារអ្នកទេសចរ ចាប់យកមកថតរូប selfies

អាហ្សង់ទីន៖ យើងដឹងហើយថាសត្វផ្សោគឺជាសត្វមួយដ៏កម្រ និងជាសត្វដែលជិតផុតពូជទៅទៀត ហើយអ្វីដែលបានកើតឡើង នៅពេលនេះគឺ ពិតជាគួរឲ្យសោកស្តាយបំផុត ដែលកូនផ្សាតតូចមួយក្បាល ត្រូវបានងាប់ដោយសារតែអ្នកទេសចរ ចាប់វាបានពីសមុទ្រ ហើយធ្វើការថតរូប selfies ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា កូនផ្សោតពូជ Franciscan នេះត្រូវបានងាប់នៅឯ រមណីយដ្ឋានឆ្នេរខ្សាច់ Santa Teresita ក្នុងទីក្រុង Buenos Aires កាលពីសប្តាហ៍មុន ក្រោយពេលដែលអ្នកទេសចរម្នាក់ បានចាប់វាចេញពីសមុទ្រ ហើយហ្វូងអ្នកទេសចរជាច្រើននាក់ទៀត បានលើកបោះវាខ្លាំងៗ ពីម្នាក់ទៅម្នាក់ និងថែមទាំងធ្វើការថតរូប selfies ទៀតផង។ បន្ទាប់ពីសម្រេចគោលបំណងហើយ អ្នកទេសចរទាំងអស់នោះ បានទុកវាឲ្យងាប់ចោលនៅលើ ឆ្នេរខ្សាច់។

យោងទៅតាមអង្គការសង្គមស៊ីវិលទាក់ទងនឹងបរិស្ថាន Fundacion Vida Sliverstre ដែលបានសរសេរ នៅលើ វេបសាយរបស់ខ្លួន បានឲ្យដឹងដែរថា “ពូជសត្វផ្សោត Franciscan នេះគឺស្ទើរនឹងដាច់ពូជអស់ហើយ និងវាមិនដូច នឹងពូជផ្សោតផ្សេងទេ ព្រោះវាមិនអាចដកដង្ហើមនៅលើ ទឹកបានយូរឡើយ ដោយស្បែករបស់វាក្រាស់ និងមានជាតិខ្លាញ់ច្រើនដែលអាចផ្តល់ភាពកក់ក្ដៅដល់វា ដូច្នេះវាមិនអាចធន់ នឹងអាកាសធាតុដែលគ្មានទឹកបានទេ បើមិនដូច្នោះនឹងបណ្តាលឲ្យវាងាប់”។​

គួរបញ្ជាក់ផងដែរថា នៅសល់តែសត្វផ្សោតប្រមាណតែ ៣០,០០០ ក្បាល ប៉ុណ្ណោះ នៅទូទាំងពិភពលោក៕

អនិច្ចាកូនផ្សោតមួយក្បាល ងាប់ដោយសារអ្នកទេសចរ ចាប់យកមកថតរូប selfies
អនិច្ចាកូនផ្សោតមួយក្បាល ងាប់ដោយសារអ្នកទេសចរ ចាប់យកមកថតរូប selfies
អនិច្ចាកូនផ្សោតមួយក្បាល ងាប់ដោយសារអ្នកទេសចរ ចាប់យកមកថតរូប selfies

ទស្សនាវីដេអូ៖

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត