ញាក់សាច់! នារីម្នាក់បែកស្លុយ យកកាំភ្លើងទៅ បាញ់សម្លាប់ ជាងកាត់សក់ម្នាក់ ព្រោះតែរឿង កាត់ម៉ូតសក់ មិនត្រូវចិត្ត

អាមេរិក៖ វាជាករណីដ៏គួរឲ្យ ភ្ញាក់ផ្អើលជាខ្លាំងមួយ បន្ទាប់ពីនារីវ័យក្មេងម្នាក់ ស្ពាយកាំភ្លើងដើម្បី ទៅបាញ់សម្លាប់ ជាងកាត់សក់ម្នាក់ នៅក្នុងហាង ក៏ព្រោះតែមិនពេញចិត្ត ជាមួយនឹងម៉ូតសក់ ដែលជាងម្នាក់នោះ កាត់ឲ្យ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅក្នុង ហាងសាឡនមួយឈ្មោះថា San Diego ដែលស្ថិតនៅក្នុង រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដោយក្នុងនោះ នារីម្នាក់មានឈ្មោះថា Adrian Blanchce Swain អាយុ២៩ឆ្នាំ បានយកកាំភ្លើង បម្រុងបាញ់ជាងកាត់សក់ម្នាក់ ឈ្មោះថា Manny Montero តែជាសំណាងល្អ កាំភ្លើងគាំងគ្រាប់ បាញ់មិនចេញ ទើបជាងកាត់សក់ ម្នាក់នោះអាចរួចជីវិតបាន។

ញាក់សាច់! នារីម្នាក់បែកស្លុយ យកកាំភ្លើងទៅ បាញ់សម្លាប់ ជាងកាត់សក់ម្នាក់ ព្រោះតែរឿង កាត់ម៉ូតសក់ មិនត្រូវចិត្តញាក់សាច់! នារីម្នាក់បែកស្លុយ យកកាំភ្លើងទៅ បាញ់សម្លាប់ ជាងកាត់សក់ម្នាក់ ព្រោះតែរឿង កាត់ម៉ូតសក់ មិនត្រូវចិត្ត
Adrian នារីដែលព្យាយាម បាញ់សម្លាប់ជាងកាត់សក់ ព្រោះតែកាត់ឲ្យ មិនត្រូវចិត្ត

បើតាមការរៀបរាប់ បានបញ្ជាក់ថា​ ក្រោយពីបញ្ចប់ការកាត់សក់ និងធ្វើម៉ូតឲ្យនាង Adrian ដែលជាជនដៃដល់ ហើយនោះនាង ក៏បានឲ្យប្រាក់ ២០ដុល្លារ សម្រាប់ថ្លៃកាត់ និង២០ដុល្លារ សម្រាប់ថ្លៃទឹកតែ និងបានចាកចេញ ពីហាងទៅដោយ ក្តីរីករាយ។ តែមិនបានយូរប៉ុន្មានផង Adrian ក៏ត្រឡប់មកវិញ ដោយក្តីខឹងសម្បារ និងមានកាំភ្លើងមួយដើម នៅក្នុងដៃ១ផងនោះ​ ក៏បានបាញ់សំដៅទៅលើ  Manny ដែលជាជាងកាត់សក់ ដល់ទៅបីលើកតែ បាញ់មិនចេញ ព្រោះគាំងគ្រាប់ ទើបធ្វើឲ្យ Manny អាចធ្វើការតដៃ និងចាប់ឃ្លេនាង Adrian ជាប់ដោយមាន ការជួយពីសំណាក់ អ្នករួមការងារ របស់គេផងដែរ ដើម្បីរង់ចាំសមត្ថកិច្ចមកដល់។

បើតាមការលើកឡើង ពីលោក Joe Cooper ជាជាងកាត់សក់ និងជាសាក្សីម្នាក់ ផងដែរនោះ បាននិយាយថា “Adrian មកហាងរបស់យើង ដើម្បីឲ្យជាងកាត់សក់ ជាម៉ូតដូចតារាចម្រៀង Rihanna ដែលមានម្ខាងខ្លី ប៉ុន្តែមិនមែន កោរទាំងដុលនោះទេ ហើយនេះជាម៉ូតសក់ ដែលស្រួលកាត់មែនទែន តែនេះប្រហែលជា ថ្ងៃនោះនាងមានអារម្មណ៍មិនល្អ ឬក៏អាចមាន បញ្ហាទាក់ទងនឹងសតិអារម្មណ៍ ទើបបណ្តាលឲ្យមាន រឿបបែបហ្នឹងកើតឡើង”។

ញាក់សាច់! នារីម្នាក់បែកស្លុយ យកកាំភ្លើងទៅ បាញ់សម្លាប់ ជាងកាត់សក់ម្នាក់ ព្រោះតែរឿង កាត់ម៉ូតសក់ មិនត្រូវចិត្ត
Manny Montero ជាងកាត់សក់ ដែលប៊ិះនឹងអស់ជីវិត ព្រោះតែការកាត់សក់

ជុំវិញរឿងនេះដែរ Manny ដែលជាជាងកាត់សក់ ឲ្យនាង Adiran នោះក៏បាន បញ្ជាក់ប្រាប់ថា “ការពិតទៅខ្ញុំពិតជា កាត់សក់ឲ្យនាង ខ្លីនៅត្រង់ម្ខាងនោះហើយ តែអ្វីដែលគួរ ឲ្យភ្ញាក់ផ្អើលនោះ នៅពេលនាងត្រឡប់មកវិញ ត្រង់នោះបែរ ជាគ្មានសក់ទៅវិញ ហើយនេះគឺជារឿង ដែលខ្ញុំឆ្ងល់បំផុត”។

គូសបញ្ជាក់ផងដែរថា ពេលនេះ Adrian ត្រូវបានប៉ូលីសចាប់ខ្លួន រួចរាល់ហើយ ដើម្បីរៀបចំការ សួរចម្លើយ ហើយលើសពីនេះ នាងអាចប្រឈមមុខនឹង ការចោទប្រកាន់ ពីបទប៉ុនប៉ងមនុស្សឃាត៕

ញាក់សាច់! នារីម្នាក់បែកស្លុយ យកកាំភ្លើងទៅ បាញ់សម្លាប់ ជាងកាត់សក់ម្នាក់ ព្រោះតែរឿង កាត់ម៉ូតសក់ មិនត្រូវចិត្ត
ហាងសាឡន ដែលជាទីតាំងកើតហេតុ

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត