ជនជាតិ​ចិន​ម្នាក់ ស្រវឹង​បើករថយន្ត បុក​រ៉ឺម៉ក​អូស​រទេះ បុរស​ម្នាក់ ស្លាប់​ភ្លាមៗ

ភ្នំពេញ​: បុរស​ជា​អ្នកបើក​រ៉ឺម៉ក​អូស​រទេះ​ម្នាក់បាន​ស្លាប់​ភ្លាមៗនៅនឹងកន្លែង ក្នុងករណី​គ្រោះថ្នាក់ បង្កឡើង​ដោយ​ជនជាតិ​ចិន ស្រវឹង​បើករថយន្តបុក​ពេញទំហឹង កាលពី​វេលា​ម៉ោង ៣ កន្លះទៀបភ្លឺ ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ផ្លូវ​លេខ​៦៣ សង្កាត់​បឹង​កេក​កង​១ ខណ្ឌចំការមន ។​

​ពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​អះអាងថា ជនរងគ្រោះមិនមាន​នរណាម្នាក់ស្គាល់​អត្តសញ្ញាណ​ទេ​។ ប៉ុន្តែ​បុរស​អូស​រទេះជញ្ជូន​ឥ​វ៉ាន់​ដាក់លក់​ម្នាក់ បាន​ស្លាប់​ភ្លាមៗ មួយ​រំពេច ​ខណៈ​ជនជាតិ​ចិន​ម្នាក់បើករថយន្ត​សេរី​ទំនើប ក្នុងស្ថានភាព​ស្រវឹង ហើយ​បាន​បុក​អ្នកបើក​រ៉ឺម៉ក ពីក្រោយចំ​ពេញទំហឹង​តែម្តង​។​

​ក្រោយពេល​កើតហេតុ​ភ្លាម សមត្ថកិច្ច​បាន​ចុះ​ទៅដល់ ហើយ​បាន​ឃាត់ខ្លួនជនជាតិ​ចិន និង​រថយន្ត​បង្ក យកមក​រក្សាទុកដើម្បី​រង់ចាំ​ដោះស្រាយជា​ក្រោយ តាម​នីតិវិធី​៕V​/S