​តុលាការ​ឃុំខ្លួន ជនសង្ស័យ​៣​នាក់ អំ​ពីបទ​ប្រើ​អំពើហិង្សា

បន្ទាយមានជ័យ: ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្ត ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ ពីបទ​ប្រើ​អំពើហិង្សា​លើ​គូភាគី​ទំនាស់ នៅវេលា​ម៉ោង ៨ យប់​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ភូមិ​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយ​តុលាការ​ក៏បាន​សម្រេច​ឃុំខ្លួន​។​

​លោក​ជា ពិសី មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អូរជ្រៅ បាន​ឲ្យ​ដឹង កាល​ថ្ងៃទី​១៨​កុម្ភៈ​ថា ជនរងគ្រោះ​ឈ្មោះ​អែម ហុង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់ក្នុង​ភូមិ​-​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ បានដាក់​ពាក្យបណ្តឹង នៅ​កងរាជអាវុធហត្ថ​ស្រុក​អូរជ្រៅ ប្តឹង​ឈ្មោះ ឯម ហឿន ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​, ឈ្មោះ ផុន វុ​ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​, ឈ្មោះ​ផុន ណេ​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ដែល​រស់នៅ​ក្នុងភូមិ​ជាមួយគ្នា បាន​ប្រព្រឹត្ត​អំពើហិង្សា​មកលើ​ខ្លួន ដោយ​គំនុំ​ជម្លោះ រវាង​ជនរងគ្រោះ និង​ជនសង្ស័យ កាល​ពីមុនមក រហូតដល់​មានការ​ប្តឹងផ្តល់ ឡើង​តុលាការ​ទៀតផង​។​

​ជនសង្ស័យ​ទាំង​៣​នាក់ បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​វាយ ទៅលើ​ជនរងគ្រោះ​ពិតប្រាកដ​មែន ព្រោះ​ជនរងគ្រោះ មាន​ជម្លោះ​ជាមួយគ្នា ជា​យូរ​ឆ្នាំ​មកហើយ ហើយ​ថ្មីៗ​នេះ ដោយសារ​ជនរងគ្រោះ និយាយ​ដៀមដាម លើ​ប្អូនស្រី​ខ្លួន ទើប​ឈានដល់​ការ​វាយតប់​គ្នា​៕V/S

​តុលាការ​ឃុំខ្លួន ជនសង្ស័យ​៣​នាក់ អំ​ពីបទ​ប្រើ​អំពើហិង្សា

​តុលាការ​ឃុំខ្លួន ជនសង្ស័យ​៣​នាក់ អំ​ពីបទ​ប្រើ​អំពើហិង្សា