​ធ្លាយ​ហ្គាស​រថយន្តចូល​ម៉ាស៊ីនត្រជាក់ ពុល​ឈ្លក់​ស្ទើរ​សន្លប់ទាំង​២​នាក់

ភ្នំពេញ​: យុវជន​ម្នាក់ ខណៈ​បើករថយន្តរួម​ដំណើរ​ជាមួយ​ស្រី្ត​ម្នាក់ទៀត ដែល​អាជ្ញាធរ អះអាងថាជា​បងប្អូន​គ្នា​នោះ ត្រូវបាន​គេ​ជួយសង្គ្រោះ​ភ្លាមៗ ក្រោយពី​រថយន្ត​របស់​ពួកគេកំពុង​ជិះ​ធ្លាយ​ហ្គាស​ចេញ​ផ្សែង បណ្តាល​ឲ្យ​ពុល​ឈ្លក់ស្ទើរ​សន្លប់​ទាំង​២​នាក់​។​

​ហេតុការណ៍​នេះ បានកើត​ឡើង  នៅវេលា​ម៉ោង ៨​និង​២០​នាទី យប់​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ផ្លូវ​ព្រះ​មុនី​រ៉េត មុខ​សាលាបឋមសិក្សា​ភូមិ​ឫស្សី ក្នុងភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

​ប៉ុន្តែ​ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវបាន​អាជ្ញាធរ និង​សមត្ថកិច្ច​ជួយ​ទាន់ដឹក​យកទៅ​មន្ទីរពេទ្យ នៅក្បែរនោះ​។ អាជ្ញាធរ​សង្កាត់​ស្ទឹងមានជ័យ (​រហ័ស​នាម​៣៣) បាន​ប្រាប់ថា មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង​២​នាក់ បានធ្វើ​ដំណើរ​តាម​រថយន្ត ហាយ​លែ​ន​ដឺ មួយគ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ 2L-5600 ទិសដៅ​ពី​ភ្នំពេញ មក​ចំការ​ដូង លុះ​ពេលធ្វើ​ដំណើរដល់​សាលា​ភូមិ​ឫស្សី ស្រាប់តែ​ហ្គាសធ្លាយ​ចេញមក ហើយ​ចូល​ម៉ាស៊ីនត្រជាក់ បណ្តាល​ឲ្យ​ពុល​រហូតឈ្លក់​សន្លប់​តែម្តង​។​

​ក្រោយ​មាន​ករណីនេះ​កើតឡើង ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវបាន​អាជ្ញាធរ និង​សមត្ថកិច្ច​ជួយសង្គ្រោះ ដោយ​ដឹកយក​ទៅកាន់ មន្ទីរ​ព្យាបាល​សួគ៌ា នៅក្បែរនោះ កុំ​អី​ជួប​គ្រោះ​ធ្ងន់ធ្ងរ ជាក់​ជាមិនខាន​៕V/S