​បុរស​ខេត្ត​ឈៀង​ហៃ​ម្នាក់ បាន​សង្គ្រោះ​សត្វ​ក្រៀលកខ្មៅ​មួយ ដោយ​កម្ដៅ​រាងកាយ​ខ្លួន​

ភ្នំពេញ: នៅ​ថ្ងៃទី​២៤ ខែមករា សីតុណ្ហភាពនៃ​ស្រុក​ស៊ាំ​ង​គ្លិ​ឡា បាន​ចុះ​ដល់ ១៨ អង្សា​ក្រោម​សូន្យ​។ លោក​អាំង ចា​ស៊ី និង​លោក កឿង ឈៀង ប៉ា​សុង កំពុង​បើកបរ​ទេសច​រណ៍ នៅ​តំបន់​បឹង​ណា​ផា​ហៃ ស្រាប់តែពួកគេ​បានឃើញនៅលើ​ផ្ទៃ​ទឹកកក​បឹង មាន​សត្វ​ក្រៀលកខ្មៅមួយកំពុង​ជួប​ការលំបាក វា​បាន​ធ្លាក់​ក្នុង​ប្រហោង​ទឹកកក ។ ពួកគេ​បាន​លោត​ចូលទៅក្នុង​ទឹក​ដ៏​ត្រជាក់​បំផុត ហើយ​សង្គ្រោះ​សត្វ​ក្រៀលចេញពី​បឹង​ទឹកកក ថែមទៀត ពួកគេ​បាន​ដោះអាវ​ក្រៅ ហើយ​ដាក់​សត្វ​ក្រៀលក្នុង​ខ្លួនដើម្បី​ជួយសង្គ្រោះ​សត្វ​នេះដោយ​កម្ដៅ​រាងកាយ​ខ្លួន​។​

​ពេលនេះ អាកាសធាតុ​ស្រុក​ស៊ាំ​ង​គ្លិ​ឡាត្រជាក់​ខ្លាំងណាស់ សីតុណ្ហភាពមាន​ដល់ ១៥-១៨ អង្សា​ក្រោម​សូន្យ តំបន់ការពារធម្មជាតិ បឹង​ណា​ផា​ហៃ ត្រូវ​គ្របដណ្តប់ដោយ​ហិមៈ យ៉ាង​ក្រាស់​។ ប្រហែល​មកពី​ការធ្វេសប្រហែស សត្វ​ក្រៀលកខ្មៅ​នេះ បាន​ធ្លាក់​ក្នុង​ប្រហោង​ទឹកកក ។ ដោយសារ​ប្រហោង​ទឹកកកតូច​ណាស់​ សត្វ​ក្រៀបាន​ខំតស៊ូ សា​ចុះឡើងយ៉ាងយូរ​ណាស់ក៏​ចេញពី​ប្រហោងទឹកកក​មិនកើត​។

​នៅ​ខណៈហៀបនឹង​ងាប់​នោះ សត្វ​ក្រៀល​នេះបាន​ប្រទះ​លោក អាំង ចា​ស៊ី និង​លោក កឿង ឈៀង ប៉ា​សុង ដែល​កំពុងបើក​បរទេស​ចរណ៍ នៅ​តំបន់​បឹង​ណា​ផា​ហៃ ។ ឃើញ​សត្វ​ក្រៀល​នេះ គេ​មិន​ខ្វល់​ទឹកដ៏​ត្រជាក់​ រងា ចុះ​ទឹកទៅ​ជួយ​សត្វ​ក្រៀលនេះ​តែម្តង ។ ដោយសារ​សត្វ​ក្រៀល​នេះជិត​នឹង​ងាប់​ហើយ លោក អាំង ចា​ស៊ី បាន​ដោះអាវ​ក្រៅ ហើយ​ឱប​សត្វ​នេះក្នុង​ទ្រូង រហូតដល់​សង្គ្រោះ​សត្វ​ក្រៀលរស់​ឡើងវិញ ដោយ​ប្រើ​កម្ដៅ​រាងកាយ​ខ្លួន​។​

​ដោយបាន​ឃើញសត្វ​ក្រៀល​នេះងើបឡើង​វិញ​ខ្លះ ពួកគេ​បាន​ទាក់ទងការិយាល័យ​តំបន់​កា​ពារ​ធម្មជាតិ​តែម្តង​។ លោក​ហឺ សាវ​យ៉ោ បាន​ទាក់ទង​លោក អ៊ូ ហឹ​ឈី ដែលជា​អ្នកជំនាញ​វិទ្យាស្ថានសត្វវិទ្យា​គុន​មី​ញ​ភ្លាម ដើម្បី​សុំ​យោបល់ អំពី​វិធី​ជួយសង្គ្រោះ សត្វ​ក្រៀល​នេះ​។ ជាដំបូង បុគ្គលិក​បាន​ជួ​យស​ម្ងួ​តស្លាប​សត្វ​ក្រៀល​នេះដោយ​ម៉ាស៊ីន​ សម្ងួត​សក់ បន្ទាប់មកពួកគេ​បានផ្តល់​ដង្កូវអោយ​វា​ស៊ី ហើយ​បានអោយ​វាផឹកទឹក​ជាតិ​ស្ករ​ខ្លះ​។ ក្រោយ​ការថែទាំជាង​មួយអាទិត្យ សត្វ​ក្រៀលដែលមាន​កំពស់ ១០០ សង់ទីម៉ែត្រ មាន​ទម្ងន់ ៦ គីឡូក្រាម និង​មាន​អាយុ​ប្រហែល ៥ ឆ្នាំនេះ បាន​ងើប​ឡើងវិញ ​។​

​រសៀល​ថ្ងៃទី​៣១ ខែមករា ក្រោម​ការ​ជំនួយ របស់លោក អ៊ូ ហឹ​ឈី ពួកគេ​បានដាក់​ប្រព័ន្ធ GPS សង្កេតការណ៍​មួយលើ​សត្វ​ក្រៀលកខ្មៅ​នេះ ហើយ​លែង​វា​អោយ​ហើរ​ចេញ​។ ប៉ុន្តែ​គួរអោយ​សប្បាយរីករាយ​ណាស់ ព្រឹក​មិញ សត្វ​ក្រៀល ក ខ្មៅ​នេះ បាន​ហើរ​មកវិញដល់​ការិយាល័យ​តំបន់​កា​ពារ​ធម្មជាតិ បឹង​ណា​ផា​ហៃ ហើយ​ដើរទៅ​ដើរមក​៕V/S

​បុរស​ខេត្ត​ឈៀង​ហៃ​ម្នាក់ បាន​សង្គ្រោះ​សត្វ​ក្រៀលកខ្មៅ​មួយ ដោយ​កម្ដៅ​រាងកាយ​ខ្លួន​