ឈប់បារម្ភទៅ របស់ ៣ មុខនេះ អាចកម្ចាត់បញ្ហារង្វង់ភ្នែកខ្មៅបាន

ឈប់បារម្ភទៅ របស់ ៣ មុខនេះ អាចកម្ចាត់បញ្ហារង្វង់ភ្នែកខ្មៅបាន​ឈប់បារម្ភទៀតទៅ គ្រឿងផ្សំធម្មជាតិ ៣ មុខនេះ មានប្រសិទ្ធិភាពខ្លាំងបំផុតក្នុងការកម្ចាត់រង្វង់ភ្នែកខ្មៅជុំវិញភ្នែកដោយសារតែកង្វះការគេង, អស់កម្លាំង និងភាពតានតឹង។ ក្រៅពីនេះ វាក៏អាចជួយកម្ចាត់ថង់ក្រោមភ្នែក និងមុនក្បាលខ្មៅបានផងដែរ។
 
ឈប់បារម្ភទៅ របស់ ៣ មុខនេះ អាចកម្ចាត់បញ្ហារង្វង់ភ្នែកខ្មៅបាន 
គ្រឿងផ្សំ៖
- ម្សៅដុតនំ Baking Soda ២ស្លាបព្រា
- ប្រេងដើមតែ ២ដំណក់
- ក្រូចឆ្មាមួយចំហៀង (ច្របាច់យកទឹក)
របៀបធ្វើ៖
លាយគ្រឿងទាំងអស់បញ្ចូលគ្នារហូតដល់ក្លាយទៅជាល្បាយខាប់ៗ។
របៀបប្រើ៖
លាបនៅលើផ្ទៃមុខរបស់អ្នក ក្នុងករណីស្បែកស្ងួតខ្លាំងត្រូវបន្ថែមទឹកបន្តិច។ ការលើកដំបូងទុកវាចោលរយៈពេល ៣ នាទី បន្ទាប់ពីមួយសប្តាហ៍ហើយធ្វើម្តងទៀត ដោយទុកឲ្យបាន ១០នាទី។ ក្រោយមកលាងជាមួយទឹកត្រជាក់ចេញ។
ម្សៅដុតនំ៖ មានប្រសិទ្ធិភាពដ៏អស្ចារ្យ ក្នុងការជម្រុះកោសិកាចាស់ៗ, ពន្លឿនការលូតលាស់កោសិកាថ្មី និងកម្ចាត់ភាពកខ្វក់ទាំងអស់ដែលទុំនៅលើផ្ទៃមុខ។

ប្រេងដើមតែ៖
ប្រេងដើមតែមានអត្ថប្រយោជន៍ខ្លាំងណាស់ សម្រាប់ករណីកើតមុន និងរោគសើរស្បែក។
ទឹកក្រូចឆ្មា៖ ផ្តល់នូវប្រសិទ្ធិភាពអស្ចារ្យក្នងុការបំបាត់ស្នាមមុន ឬស្នាមខ្មៅៗដោយសារព្រះអាទិត្យ។ សូមសាកល្បងឥឡូវនេះ អ្នកអាចប្រើប្រាស់បានយ៉ាងងាយស្រួល ហើយមានតម្លៃថោកថែមទៀត៕
ដោយ៖ Senghong

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ឈប់បារម្ភទៅ របស់ ៣ មុខនេះ អាចកម្ចាត់បញ្ហារង្វង់ភ្នែកខ្មៅបាន