Adele យំ​​​ស្ទើរ​ពេញ​មួយ​ថ្ងៃ​ដោយ​សារ​​​ខុស​​បច្ចេកទេស​ក្នុង​កម្មវិធី​ Grammy

Adele យំ​​​ស្ទើរ​ពេញ​មួយ​ថ្ងៃ​ដោយ​សារ​​​ខុស​​បច្ចេកទេស​ក្នុង​កម្មវិធី​ Grammy

តារា​ចម្រៀង​មនោសញ្ចេតនា​ Adele បាន​និយាយ​ថា ​នាង​យំ​ស្ទើរ​ពេញ​មួយ​ថ្ងៃ​ក្រោយ​ពី​ឆ្លងកាត់​បទ​ពិសោធន៍​មួយ​​​ដែល​គ្មាន​នរណា​ម្នាក់​ធ្លាប់​ឆ្លង​កាត់​ពី​មុន​មក​នៅ​ក្នុង​កម្មវិធី​​ពាន​រង្វាន់​ Grammy។

 

Adele យំ​​​ស្ទើរ​ពេញ​មួយ​ថ្ងៃ​ដោយ​សារ​​​ខុស​​បច្ចេកទេស​ក្នុង​កម្មវិធី​ Grammy

 

នៅ​ក្នុង​វគ្គ​មួយ​នៃ​កម្មវិធី​ Ellen តារា​ចម្រៀង​​កូន​មួយ​រូប​នេះ​បាន​និយាយ​ទៅ​កាន់​ពិធីការ​នី​​ Ellen Degeneres ថា​នាង​បាន​យំ​ស្ទើរ​ពេញ​មួយ​ថ្ងៃ​​ នៅ​ថ្ងៃ​បន្ទាប់​ពី​ចប់​កម្មវិធី​ Grammy។ នាង​បាន​ញុំា​បឺហ្គឺរ​ដើម្បី​សម្រួល​អារម្មណ៍​ឲ្យ​ប្រសើរ​ជាង​មុន​បន្តិច​ ប៉ុន្តែ​នៅ​ថ្ងៃ​បន្ទាប់​​មក​ទៀតនាង​នៅ​តែ​មិន​អាច​ទប់​ទឹក​ភ្នែក​បាន។

 

 

គួរ​រំលឹក​ថា​​តារា​ចម្រៀង​វ័យ​ ២៧​ឆ្នាំ​រូប​នេះ​បាន​ឡើង​សម្ដែង​បទ​ចម្រៀង​ “All I Ask” នៅ​ក្នុង​កម្មវិធី​ Grammy ដោយ​ការ​ចាប់​ផ្ដើម​សម្ដែង​ដំបូង​ហាក់​មាន​បញ្ហា​បច្ចេកទេស​ខាង​ផ្នែក​ប្រព័ន្ធ​សំឡេង​បន្តិច​បន្តួច។ យ៉ាង​ណា​ក្ដី​​ម្ចាស់​បទ​ “Hello” រូប​នេះ​នៅ​តែ​អាច​បញ្ចប់​ការ​សម្ដែង​របស់​ខ្លួន​បាន​យ៉ាង​ល្អ​ ដោយ​ទទួល​បាន​ការ​ហោរ​កញ្ជ្រៀវ​យ៉ាង​ខ្លាំង​ពី​អ្នក​ទស្សនា៕​​​​​​​​​​​​​

 

 

ចុច​អាន៖ ស្ដាប់ Justin Bieber ប្រាប់​​ពី​​​ន័យ​សាក់​​លើ​ខ្លួន​និង​ការ​​ប្រឹង​បិទបាំង​រូប​សាក់ Selena

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Cosmopolitan​