សញ្ញា​ប្រកាសអាសន្ន​ដំបូង​របស់​មហារីក​សុដន់​មាន​អ្វីខ្លះ​?

សញ្ញា​ប្រកាសអាសន្ន​ដំបូង​របស់​មហារីក​សុដន់​មាន​អ្វីខ្លះ​?

សញ្ញា​ប្រកាសអាសន្ន ឬ​សញ្ញា​ព្រមាន​របស់​ជំងឺមហារីក​សុដន់​គឺ​មិន​មាន​លក្ខណៈ​ដូចៗ​គ្នា​ទាំងអស់​នោះ​ទេ​។ សញ្ញា​ដែល​កើត​មាន​ញឹកញាប់​បំផុត​នោះ​គឺ ការប្រែប្រួល​រូបរាង ឬ​អារម្មណ៍​ក្នុង​សុដន់ ការផ្លាស់ប្តូរ​រូបរាង​ក្បាល​សុដន់ និង​ហូរ​ទឹករំអិល​ពី​ក្បាល​សុដន់​។

​ជំងឺមហារីក​សុដន់​មាន​ពីរ​ប្រភេទ​៖
•​    ​Noninvasive (in situ)៖ មហារីក​ដែល​មិនទាន់​រាលដាល​ចេញពី​ជាលិកា​របស់​វា (​ដំណាក់កាល​សូន្យ​)
•​    ​Invasive (Infiltrating)៖ កោសិកា​មហារីក​ដែល​រាលដាល​ទៅ​ជាលិកា​ជុំវិញ​វា (​ដំណាក់កាល​ទី​១ ទៅ​ទី​៤)
​សញ្ញា​មហារីក​សុដន់​ដែល​កើត​មាន​ញឹកញាប់​បំផុត​គឺ​ដុំ​សាច់​ថ្មី​កើតមាន​លើ​សុដន់​
​ដុំ​សា​ច់នេះ​អាច​អត់​ឈឺ រឹង និង​គែម​របស់​វា​គ្រឺមៗ ប៉ុន្តែ​មហារីក​សុដន់​វិញ​អាច​នឹង​មាន​ដុំ​ដែល​រឹង​ហើយ​ឈឺ ទន់ ឬ​មួល​។ វា​អាច​ធ្វើឱ្យ​ឈឺ​ខ្លាំង​។ ហេតុដូច្នេះ​ហើយ យក​ល្អ​គួរតែ​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​មើល​ការប្រែប្រួល​របស់​វា​ដើម្បី​បញ្ជាក់ថា ជំងឺ​សុដន់​ឬ​យ៉ាងណា​។

​សញ្ញា​ផ្សេងៗ​ទៀត​របស់​មហារីក​សុដន់​
•​    ​ហូរ​ទឹករំអិល​ភ្លាម (​ឈាម ឬ​ទឹកថ្លា​....) ពី​ក្បាល​សុដន់​តែ​ម្ខាង (​ដោយ​មិន​បាន​ច្របាច់​)​។ រឿង​នេះ​អាច​ដោយសារតែ​ការបង្ក​រោគ​ផងដែរ​។
•​    ​ប្រែប្រួល​ទំហំ ឬ​រូបរាង ហើម ក្តៅ ឡើង​ក្រហម ឬ​សុដន់​ទៅ​ជា​ខ្មៅ​
•​    ​ស្បែក​របស់​សុដន់​ប្រែ​រូបរាង​
•​    ​រមាស់ មាន​ដំបៅ ឬ​ឡើង​កន្ទួល​លើ​ក្បាល​សុដន់​
•​    ​ក្បាល​សុដន់​ទៅ​ជា​លឹប ឬ​ពឹង​ខ្លាង​ជាង​ធម្មតា​។

​បើសិន​ជា​អ្នក​អាយុ ៤០​ឆ្នាំ អ្នក​គួរតែមាន​ទម្លាប់​ថត​ពិនិត្យ​សុដន់ និង​ពិនិត្យ​សុខភាព​ជា​ទៀងទាត់​។ ចូរ​ស្វែងយល់​អំពី​សញ្ញា​ប្រកាសអាសន្ន​ទាំងឡាយណា​ដែល​រាងកាយ​អ្នក​ប្រាប់ និង​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​។
​កាលណា​ជំងឺមហារីក​សុដន់​រកឃើញ​បាន​កាន់តែ​លឿន ការព្យាបាល​កាន់តែ​ងាយស្រួល និង​ទំនងជា​ទទួលបាន​ជោគជ័យ​ខ្ពស់​ទៀត​។ ដូច្នេះ​យក​ល្អ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឱ្យ​បាន​លឿន​តាមតែ​អាចធ្វើ​បាន​បើសិនជា​អ្នក​សម្គាល់​ឃើញ​មាន​អាកា​រៈណា​មួយ​ដែល​ព្រួយបារម្ភ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី20  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។