ផលិតផលភេសជ្ជៈ Cocomax និង T24 បានដាក់សម្ភោធជាផ្លូវការ នៅផ្សារទំនើបអ៊ីអនម៉ល

ភ្នំពេញ៖ ប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ និងភ្ញៀវកិត្តិយសទាំងឡាយ ត្រូវបានអញ្ជើញចូលរួម ក្នុងកម្មវិធីសម្ភោធ ជាផ្លូវការ នូវផលិតផលភេសជ្ជៈ Cocomax និង T24 កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅផ្សារទំនើបអ៊ីអនម៉ល ដើម្បីចែកចាយលក់ ជាផ្លូវការ នៅក្នុងទីផ្សារប្រទេសកម្ពុជា។

លោក Aneak Boonmark ជាអគ្គនាយកក្រុមហ៊ុន Cambodian Thai Logistics & Trading Co., LTD (CTLT) បានមានប្រសាសន៍ថា ក្រុមហ៊ុន Cambodian Thai Logistic Trading Co., LTD (CTLT) ជាក្រុមហ៊ុនដឹកជញ្ជូន នៅគ្រប់ប្រទេស នូវផលិតផលជាច្រើនប្រភេទ ដែលនាំចូលផលិតផល មកពីប្រទេសថៃ ហើយក៏បាននាំចូល នូវផលិតផលថ្មី ប្រកបដោយ គុណភាពខ្ពស់ និងមានផាសុខភាព គឺភេសជ្ជៈ Cocomax និង T24 មកបំពេញតម្រូវការ ទីផ្សាររបស់កម្ពុជា។

ស្របពេលជាមួយ សេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើន ហើយប្រជាជនកម្ពុជា ក៏មានតម្រូវការ ជាមួយផលិតផល ដែលទាន់សម័យ ប្រកបដោយគុណភាព និងផាសុខភាព ភេសជ្ជៈថ្មីទាំង២ ដែលក្រុមហ៊ុន CTLT បានណែនាំនេះ គឺជាអ្វីដែលយើង កំពុងបំពេញតម្រូវការ ទៅដល់អតិថិជន។

ភេសជ្ជៈ Cocomax ជាភេសជ្ជៈធម្មជាតិ ស្រស់ រសជាតិទឹកដូងក្រអូប សុទ្ធ ១០០% មានផ្ទុកទៅដោយ សារជាតិបំប៉នសុខភាព ជាច្រើន ដូចជា ប៉ូតាស្យូមកំរិតខ្ពស់ (ច្រើនជាងចេក ១ផ្លែ) សារជាតិម៉ង់កាណែស ម៉ាញ៉េស្យូមកំរិតខ្ពស់ កាល់ស្យូមកំរិតខ្ពស់ ហ្វូស្វ័រ និង សូដ្យូម។ ភេសជ្ជៈ Cocomax ផលិតនៅ អាមផាវ៉ា ជាតំបន់ ដែលមានដូងក្រអូប ល្បីជាងគេបំផុតនៅប្រទេសថៃ។ ក្រៅពីប្រទេសថៃ Cocomax ត្រូវបាននាំចេញ ចែកចាយទៅ១៧ប្រទេស នៅលើពិភពលោក ហើយប្រទេសកម្ពុជា ជាប្រទេសទី១៨។ Cocomax ជាភេសជ្ជៈ រសជាតិដូងក្រអូបដំបូង នៅប្រទេសកម្ពុជាថ្មី ហើយប្លែក ដោយមានរចនាដបយ៉ាងប្រណិត និងមានភាពងាយស្រួល ក្នុងការដាក់តាមខ្លួន។

សម្រាប់ភេសជ្ជៈ T24 ជាភេសជ្ជៈប៉ូវកម្លាំងថ្មី ជួយបង្កើនថាមពល ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ មានទៅដោយសារជាតិប៉ូវកម្លាំង ដូចជា តុងកាត់អាលី (ជាឱសថជំនួយសមត្ថភាពផ្លូវភេទ បំប៉នរាងកាយ ប៉ូវកម្លាំង បំបាត់ភាពនឿយហត់) វីតាមីន C សង្ក័សី B6 និង ខូឡាជេន។

នៅក្នុងឆ្នាំ២០១៦ នេះ ក្រុមហ៊ុន CTLT មានគោលដៅ ក្នុងការសម្រេចឲ្យបាន ក្នុងការចែកចាយផលិតផល ទាំង២ គឺ Cocomax និង T24 ឲ្យបានគ្រប់ខេត្តក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនមានជំនឿ យ៉ាងមុតមាំថា ភេសជ្ជៈជំនួយសុខភាព ទាំង២នេះ នឹងបានទទួលការស្វាគមន៍ ពីសំណាក់ប្រជាជនកម្ពុជា ទាំងអស់ ជាមួយអត្ថប្រយោជន៍ ជាច្រើនដល់សុខមាលភាពរបស់ប្រជាជនកម្ពុជា៕

ផលិតផលភេសជ្ជៈ Cocomax និង T24 បានដាក់សម្ភោធជាផ្លូវការ នៅផ្សារទំនើបអ៊ីអនម៉ល
ផលិតផលភេសជ្ជៈ Cocomax និង T24 បានដាក់សម្ភោធជាផ្លូវការ នៅផ្សារទំនើបអ៊ីអនម៉ល
ផលិតផលភេសជ្ជៈ Cocomax និង T24 បានដាក់សម្ភោធជាផ្លូវការ នៅផ្សារទំនើបអ៊ីអនម៉ល
ផលិតផលភេសជ្ជៈ Cocomax និង T24 បានដាក់សម្ភោធជាផ្លូវការ នៅផ្សារទំនើបអ៊ីអនម៉ល
ផលិតផលភេសជ្ជៈ Cocomax និង T24 បានដាក់សម្ភោធជាផ្លូវការ នៅផ្សារទំនើបអ៊ីអនម៉ល
ផលិតផលភេសជ្ជៈ Cocomax និង T24 បានដាក់សម្ភោធជាផ្លូវការ នៅផ្សារទំនើបអ៊ីអនម៉ល
ផលិតផលភេសជ្ជៈ Cocomax និង T24 បានដាក់សម្ភោធជាផ្លូវការ នៅផ្សារទំនើបអ៊ីអនម៉ល
ផលិតផលភេសជ្ជៈ Cocomax និង T24 បានដាក់សម្ភោធជាផ្លូវការ នៅផ្សារទំនើបអ៊ីអនម៉ល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត