សមត្ថកិច្ច​ក្រុង​បាត់ដំបង​មិន​បង្ក្រាប​កន្លែង​ភ្នាល់​បាល់​២​កន្លែង​នៅ​សង្កាត់​ស្វាយប៉ោ​

​កន្លែង​ភ្នាល់​បាល់​២​កន្លែង​នៅក្នុង​សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា​នៅតែ​បើក​ដំណើរការ​យ៉ាង​រលូន​នៅឡើយ​ទេ ហើយក៏​គ្មាន​សមត្ថកិច្ច​ជំនាញ​ហ៊ាន​ចេញមុខ​បង្ក្រាប​ដែរ បើ​ទោះ​កន្លែង​ភ្នាល់​បាល់​ទាំងនោះ​កំពុងតែ​ធ្វើ​ឲ្យ​យុវជន និង​មនុស្សពេញវ័យ​ក្នុង​ខេត្តបាត់ដំបង​ងប់ងុល​យកលុយ​ទៅ​ភ្នាល់មាន​អ្នកខ្លះ​ចាញ់​រាប់ពាន់​ដុល្លារ​ក៏មាន​។​

ប្រជាពលរដ្ឋ​ក្រុង​បាត់ដំបង​បាន​រាយការណ៍​មក​ថា​កន្លងមក​លោក ទួត សំណាង ប្រធាន​ក្រុម​អន្តរាគមន៍​ពិសេស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់់ដំបង​បាន​ថ្លែងថា បើ​ពិត​ជាមាន​សមត្ថកិច្ច​ដើរ​យកលុយ​ដាក់​ខែ​តាម​កន្លែង​បើក​ល្បែងភ្នាល់​បាល់​ប្រាកដ​មែន រូបលោក​នឹង​រាយការណ៍​ជូន​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង ដើ​ម្ប​ចុះបង្ក្រាប​ទីតាំង​ទាំងនោះ​។ តែ​ប្រជា​ពល​ដ្ឋ​បាន​បញ្ជាក់ថា បើ​បង្ក្រាប​តែ​បន​ល្បែង​មិន​បង្ក្រាប​មន្ត្រី​ខិលខូច​គ្មាន​យុត្តិធម៌​នោះទេ ហើយ​បើ​បង្ក្រាប​ពិតមែន កន្លែង​ភ្នាល់​បាល់​មិនអាច​ដំណើរការ​រហូតដល់​ស​ព្វ​ថ្ងៃ​បានទេ​។​

​ក្នុង​ក្រុង​បាត់ដំបង ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា​មាន​សមត្ថកិច្ច​ជំនាញ​ច្រើនណាស់​ដូចជា ក្រុម​បង្ការ​បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​របស់លោក ជេ​ត វណ្ណ​នី ស្នងការរង​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​របស់លោក ឈឿង គឹម​សុង និង​អង្គភាព​ជាច្រើន​ទៀត តែ​បទល្មើស​នៅតែ​បន្ត​កើតមាន​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា បទល្មើស​លួច ឆក់ ប្លន់ កើតឡើង​ស្ទើរ​រាល់ថ្ងៃ​នៅក្នុង​ក្រុង​បាត់ដំបង តែ​ករណីខ្លះ​មិនត្រូវ​បាន​គេ​ផ្សព្វផ្សាយ​តាម​សារព័ត៌មាន​នោះទេ​។​

បើទោះជា​សមត្ថកិច្ច​ពាក់​ព័ន្ធ​នៅ​ក្រុង​បាត់ដំបង​បាន​ឆ្លើយ​យករួចខ្លួន​ជា​បន្តបន្ទាប់​ក៏ដោយ ក៏​គេ​សង្ស័យថា​កន្លែង​លក់​ចាក់​ភ្នាល់​បាល់​២​កន្លែង​ដែល​មើលឃើញ​កណ្តាលវាល​សមត្ថកិច្ច​មិន​បង្ក្រាប​ទំនង​ទុក​ធ្វើជា​ឆ្នាំងបាយ​។ ពល​ដ្ឋ​រដ្ឋ​ក្រុង​បាត់ដំបង បាន​បញ្ជាក់ថា​កន្លែង​ភ្នាល់​បាល់​មាន​ទីតាំងនៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដែលមាន​អ្នក​ភ្នាល់​ចេញចូល​រាល់ថ្ងៃ​៕

2015_12_07rt1-3 12705411_870983629688001_7594918161352246303_n