បុរសម្នាក់ត្រូវ​រថយន្តថយ​កិន​ស្លាប់​ នៅពេលឈរ​មើល​អេ​ស្គា​កាប់​ដី​

Doliprane TVC

​​ខេត្តកណ្តាល​ : មាន ​បុរស​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ដោយសារ​មាន​រថយន្ត​ដឹក​ដឹក​ដី​ថយក្រោយ​កិនពីលើ ។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១៧.១០ នាទី ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០១៦ ស្ថិតនៅ​រណ្តៅ​ដី​ម្ចាស់​មានឈ្មោះ ដា​ញ់ សុផល នៅ​ភូមិ​ឈើទាល ២ ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។​

​ លោក ព្រុំ សំណាង អធិការរង​ស្រុក​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​យ៉ិ​ន ទូច ភេទ​ប្រុស អាយុ ៣១ ឆ្នាំ (​ស្លាប់​នៅ​កន្លែងកើតហេតុ​មាន​ស្រុកកំណើត​នៅ​ភូមិ​ខ្នា​តី ឃុំ​អង្គ​សោម ស្រុក​ត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់នៅ​បណ្តោះអាសន្ន​កន្លែងកើតហេតុ មុខរបរ​បើកបរ​រថ​យន្ត​ដឹក​ដី​ក្នុង​ការដ្ឋាន​ខាងលើ ។​

បុរសម្នាក់ត្រូវ​រថយន្តថយ​កិន​ស្លាប់​ នៅពេលឈរ​មើល​អេ​ស្គា​កាប់​ដី​

​លោក​ អធិការរង​បាន​បន្តថា ជនបង្ក​ឈ្មោះ​ហៅ​ក្រៅ សិលា ភេទ​ប្រុស អាយុ ៣២ ឆ្នាំ ស្រុកកំណើត​នៅ​ខេត្ត​កំពង់​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ​ក្នុង​ក្រុមហ៊ុន​វ​ឌ្ប​នៈ​(​គេចខ្លួនបាត់​) ។​ ​លោក​អធិការរង​បាន​បន្តទៀតថា​នៅមុន​ពេល​កើតហេតុ វេលា​ខាងលើ​ជនរងគ្រោះ​បាន​បើករថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ ​ភ្នំពេញ 3C.09.43 ចូលទៅ​ដឹក​ដី​ត្រង់ចំណុច​ខាងលើ កំពង់​ឈរ​មើល​រថយន្ត​អេ​ស្គា​វ៉ា​ជីកដី​ដាក់​រថយន្ត​របស់ខ្លួន​ស្រាប់​តែមាន ​រថយន្ត​ម៉ាក​ហ៊ី​ណូ​ពណ៌​ខៀវ​ពាក់ ស្លាក​លេខ​តាកែវ 3A.12.54 បាន​ថយក្រោយ​មិនបាន​មើល​កិន​ជនរងគ្រោះ បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ។​

​លោក​អធិការរង​ បានឱ្យដឹង​ទៀតថា ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​ធ្វើការ​វាស់ ហើយ​បាន​ទាក់ទង​ទៅ​ក្រុមគ្រួសារ​យស​ព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ។ ដោយឡែក​មធ្យោបាយ​រថ​យន្ត​ខាងលើ​ត្រូវ​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ បន្ត​តាម​និតិ​វិធី ៕

                                         ដោយ ភា​វុន​