លោកយាយអាយុ ៦៩ ឆ្នាំម្នាក់​ ធ្លាក់ពីលើដើម​ជម្ពូ​​​​ស្លាប់​

Doliprane TVC

​ខេត្តកណ្តាល : ស្រី្ត​ចំណាស់​ម្នាក់​បាន​ឡើង​បេះ​ផ្លែ​ជម្ពូ ហើយក៏​បាក់មែក បណ្តាលឱ្យ​ធ្លាក់​មកលើ​ដី​បាក់ក​ស្លាប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ០៨ និង ៣០ នាទី ស្ថិត​ចំណុច​ជាប់​ផ្ទះ​ជនរងគ្រោះ មានឈ្មោះ​នៅក្នុង​ភូមិ​កោះ​រះ​ក្រោម ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្តកណ្តាល ។​

លោកយាយអាយុ ៦៩ ឆ្នាំម្នាក់​ ធ្លាក់ពីលើដើម​ជម្ពូ​​​​ស្លាប់​

​លោក​វរៈសេនីយ៍ទោ ជា ថុល អធិការនគរបាល​ស្រុក​បានឱ្យដឹងថា ជនរងគ្រោះ​មានឈ្មោះ យឹម សេង ភេទ​ស្រី អាយុ ៦៩ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ មុខរបរ​កសិករ ។ លោក​អធិការ​ស្រុក​បាន​បន្តថា នៅពេល​វេលា​ម៉ោង​ខាងលើនេះ ជនរងគ្រោះ​បាន​ឡើង​បេះ​ផ្លែ​ជម្ពូ ហើយ​គាត់​បាន​ឆ្លង​ពី​មែក​មួយ​ទៅ​មែក​មួយទៀត​ទំ​ហ៊ំ​ប៉ុន​កំភួនដៃ ស្រាប់តែ​បាក់មែក​ធ្លាក់​មកដល់​ដី​កម្ពស់ ៥ ម៉ែត ហើយ​ត្រូវបាន​អ្នកជិតខាង​ហៅ​រថយន្ត​ពេទ្យ​យកទៅ​សង្គ្រោះ​ដែរ តែ​នៅពេល​រថយន្ត​មកដល់​ជនរងគ្រោះ​ស្លាប់​បាត់ទៅហើយ ។​

​លោក​អធិការ​ស្រុក​បាន​បន្តថា​ក្រោយពី​កើតហេតុ សមត្ថកិច្ច​បច្ចេកទេស​បាន​ចុះទៅ​ធ្វើ​ការត្រួត​ពិនិត្យថា​ជនរងគ្រោះ ពិតជា​ធ្លា​ក់លើ​ដើម​ជម្ពូ​ស្លាប់​មែន ហើយក៏​បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រៃ​ព​ណី ៕

( ប្រភព : TV5 )​