​ទ្រម​ខ្លួន​ដោយសារលួច​ទូរស័ព្ទ​ក្នុង​ម៉ូតូ​ ​ត្រូវ​ម្ចាស់​ទាន់​

Doliprane TVC

​ភ្នំពេញ​ : ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់​ព្រួត​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​បណ្ដាលឱ្យ​បែក​មុខ​បែក​មាត់ ក្រោយពី​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​អាយ​ហ្វូ​ន​ 6 មួយគ្រឿង​ពេលដែល​ម្ចាស់​ទុក​ទូរស័ព្ទ​ក្នុង​ឃ្លុប​ម៉ូតូ ហើយ​ចូល​ហាង ២៥០០ រៀល​ដើម្បី​ទិញ​អី​វាន់ ។​

ហេតុការណ៍​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២១ និង ១៥ នាទី​យប់​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅ​ហាង ២៥០០ រៀល​តាម​បណ្ដោយ​ផ្លូវ​សឡា (៣៧១) នៅក្នុង​ភូមិ​ទ្រា​បី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​

​ទ្រម​ខ្លួន​ដោយសារលួច​ទូរស័ព្ទ​ក្នុង​ម៉ូតូ​ ​ត្រូវ​ម្ចាស់​ទាន់​

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ គុណ កៅ​ហាក់ ភេ​ទ្យ​ប្រុស អាយុ ៣៣ ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​ចំរើន​ផល សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។   ចំណែក​ជនរងគ្រោះ​មានឈ្មោះ វ៉ា ស៊ី​ចាន់ណា ភេទ​ប្រុស អាយុ ៤៣ ស្នាក់នៅ​ភូមិ​ទ្រា​បី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​
​បើតាម​កា​រៀបរាប់​ពី​ម្ចាស់​ទូរស័ព្ទ​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​រូបគាត់​ពីរ​នាក់​ប្រពន្ធ​បាន​ជិះ​ម៉ូតូឌុប​គ្នា​មក​ទិញ​សោ​នៅ​ហាង ២៥០០ ៛​ហើយ​បាន​ទុក​ទូរស័ព្ទដៃ​មួយគ្រឿង​ម៉ាក​អាយ​ហ្វូ​ន​6 នៅក្នុង​ម៉ូតូ​ខាងមុខ ។ ពេលដែល​ចូល​ទិញ​បាន​សោ​ហើយក៏​នាំ​ប្រពន្ធ​ចេញមក​វិញ ស្រាប់​ឃើញ​ជនសង្ស័យ​ម្នាក់​កំពុង​លូក​យក​ទូរស័ព្ទ​ពី​ក្នុង​ម៉ូតូ ហើយ​រូបគាត់​ក៏បាន​ស្រែក​ផ្អើល​អ្នកធ្វើដំណើរ​ដេញចាប់ និង ព្រួត​គ្នា​វាយ​ម្នា​ក់មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រោម​ខ្លួន​ទើប​ប្រគល់ឱ្យ​សមត្ថកិច្ច ។​

​ទ្រម​ខ្លួន​ដោយសារលួច​ទូរស័ព្ទ​ក្នុង​ម៉ូតូ​ ​ត្រូវ​ម្ចាស់​ទាន់​

​ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែងកើតហេតុ និង នាំ​ជនសង្ស័យ​មក​ឃុំខ្លួន​បណ្ដោះអាសន្ន​ដើម្បី​ចាត់ការ​តាម​និតិ​វី​ធិ​ច្បាប់ ៕

ប្រភព : TV5