សាលារាជធានី នឹងផ្តន្ទាទោស ជនណាពុំព្រម ទូទាត់រូបិយវត្ថុកម្ពុជា

ភ្នំពេញៈ តាមបណ្តាញ សង្គមហ្វេសបុក របស់សាលា រាជធានីភ្នំពេញ សរសេរបញ្ជាក់ថា ជនណាពុំព្រម ទូទាត់រូបិយវត្ថុដែល មានតម្លៃនីត្យានុកូល និងមាន តេជានុភាព ធ្វើសេរីកាលើដែនដី នៃព្រះរាជាណាចក្រកម្ពុជា ជននោះនឹងត្រូវបាន ផ្តន្ទាទោសពិន័យជាប្រាក់ស្មើនឹង ១០០ដងនៃទឹកប្រាក់ ដែលពុំព្រមទូទាត់នោះ។  
ការព្រមានចាត់វិធានការនេះ ធ្វើឡើងបន្ទាប់ពីកន្លងមក អង្គភាពអគ្គិសនីខេត្តស្វាយរៀង មិនទទួលទូទាត់ក្រដាស ប្រាក់រៀលពីអតិថិជន។

កាលពីថ្ងៃទី១៤កុម្ភៈ ហាង YAKINIKU GARDEN SHIKI ស្ថិតនៅផ្ទះលេខ២៤ ផ្លូវលេខ២៩៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅពេលដែល អតិថិជនចូលទទួល ទានស៊ុបអស់តម្លៃចំនួន ២៩.៥០ដុល្លារ អាមេរិក ប៉ុន្តែពេលប្រគល់ ក្រដាសប្រាក់១០.០០០០រៀល បែរជាខាងម្ចាស់ ហាងមិនព្រមទូទាត់។

តាមហ្វេសបុករបស់ សាលារាជធានីភ្នំពេញ ឲ្យដឹងថា “ដូចមានចែងក្នុង មាត្រាទី៤៣ និង ៦៤ នៃច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅ នៃធនាគារជាតិ នៃកម្ពុជា ដែលត្រូវបានប្រកាស ឱ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/០១៩៦/២៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ “ ក្នុងពេលដែលមិនបាន ដកចេញពីចរាចរទេនោះ ក្រដាសប្រាក់[...] ដែលបោះផ្សាយដោយធនាគារកណ្តាល គឺជារូបិយវត្ថុមានតម្លៃ នីត្យានុកូលក្នុង ព្រះរាជាណាចក្រកម្ពុជា និងមានតេជានុភាព ធ្វើសេរីកាគ្មានព្រំដែន[...]។

“ជនណាពុំព្រម ទូទាត់រូបិយវត្ថុដែលមាន តម្លៃនីត្យានុកូលនិង មានតេជានុភាព ធ្វើសេរីកាលើដែនដី នៃព្រះរាជាណាចក្រកម្ពុជា ជននោះ នឹងត្រូវបានផ្តន្ទាទោស ពិន័យជាប្រាក់ស្មើនឹង ១០០ដង នៃទឹកប្រាក់ដែល ពុំព្រមទូទាត់នោះ”។

សាលារាជធានី នឹងផ្តន្ទាទោស ជនណាពុំព្រម ទូទាត់រូបិយវត្ថុកម្ពុជា

សាលារាជធានី នឹងផ្តន្ទាទោស ជនណាពុំព្រម ទូទាត់រូបិយវត្ថុកម្ពុជា

សាលារាជធានី នឹងផ្តន្ទាទោស ជនណាពុំព្រម ទូទាត់រូបិយវត្ថុកម្ពុជា