គណបក្សសង្គ្រោះជាតិ ផ្ញើរលិខិតរំលែកទុក្ខ ទៅកាន់អគ្គលេខាធិការ អង្គការសហប្រជាជាតិ

ភ្នំពេញៈ គណបក្សសង្គ្រោះជាតិ សូមសំដែងក្តី សោកស្តាយ និង ក្រៀមក្រំយ៉ាងខ្លាំង ដោយបានទទួល ដំណឹងអំពីមរណភាព របស់ឯកឧត្តមBoutros Boutros-Ghali អតីតអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដែលទទួលមរណភាពដោយជរាពាធ កាលពីថ្ងៃទី១៦ កុម្ភៈឆ្នាំ២០១៦កន្លងទៅ។

នេះបើយោងតាមលិខិតរំលែកទុករបស់គណបក្សសង្គ្រោះជាតិ ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទួលបាន នៅព្រឹកថ្ងៃទី២០កុម្ភៈ។

អតីតអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដែលជាអ្នកការទូត ជើងចាស់អេហ្ស៊ីព មកពីអាហ្វ្រិកដំបូងគេ បានទទួលមរណភាព នៅក្នុងជន្មាយុ ៩៣ឆ្នាំ ។

លោកBoutros Boutros-Ghali បានឡើងកាន់តំណែងកំពូល នៅក្នុងស្ថាប័ននាទសវត្សរ៍៩០ ដោយបានជួយ ឲ្យអង្គការ សហប្រជាជាតិ ឆ្លើយតបតបនៅ សភាពការណ៍អំឡុងពេល ក្រោយសង្រ្គាមត្រជាក់ ជាពិសេសដោយ បានធ្វើ ពង្រាងរបាយការណ៍នានា ស្តីពីការការពារអ្នកការទូត ការធ្វើឲ្យមាន សន្តិភាពនិងរក្សាសនិ្តភាព។

លោក ប៊ូទ្រូស ប៊ូទ្រូស ហ្គាលី ធ្លាប់មានបទជាសោធន៍ជាច្រើន ទាក់ទងនឹងកិច្ចការអន្តរជាតិ ក្នុងឋានៈជា អ្នកការទូត ចៅក្រម អ្នកនិពន្ធសៀវភៅ និងជាសាស្រ្តាចារ្យ។ លោក បានក្លាយជាសមាជិក សភាអេហ្ស៊ីព ក្នុងឆ្នាំ១៩៨៧ ហើយពេលនោះ លោកក៏បានត្រូវតែងតាំង ជាប្រធានផ្នែកមួយនៅ ក្នុងស្ថាប័នអ.ស.ប និងជាឧបនាយករដ្ឋមន្រ្តីទទួល បន្ទុកកិច្ចការបរទេសអេហ្ស៊ីព ចាប់ពីឆ្នាំ១៩៩១ ហើយក៏ធ្លាប់ធ្វើជារដ្ឋមន្រ្តី ការបរទេសពីខែតុលា ១៩៧៧ ដល់ ១៩៩១ផងដែរ។

អស់រយៈជាង ៤ទសវត្សរ៍ លោក ប៊ូទ្រូស ប៊ូទ្រូស ហ្គាលី បានផ្តួចផ្តើមគំនិតឲ្យមាន កិច្ចប្រជុំជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងច្បាប់អន្តរជាតិ សិទ្ធិមនុស្ស សេដ្ឋកិច្ចនិងការអភិវឌ្ឍសង្គម ការបញ្ចប់នឹមអាណានិគម ចំណោទ បញ្ហានៅមជ្ឈិមបូព៌ា ច្បាប់មនុស្សធម៌អន្តរជាតិ សិទ្ធិជនជាតិដើមភាគតិច ព្រមទាំងកិច្ចសហប្រតិបត្តិការ អារ៉ាប់និងអាហ្រ្វិកផងដែរ។

គួរបញ្ជាក់ផងដែរ ក្នុងតំណែងជាអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក ប៊ូទ្រូស ប៊ូទ្រូស ហ្គាលី ធ្លាប់បានអញ្ជើញមក ទស្សនកិច្ចនៅកម្ពុជា នាឆ្នាំ១៩៩២ ដែលប្រទេសកម្ពុជា ស្ថិតនៅក្រោមការត្រួតពិនិត្យ របស់អង្គការសហប្រជាជាតិ សម្រាប់ដំណើរការ បោះឆ្នោតប្រជាធិបតេយ្យលោក ដំបូងនាឆ្នាំ១៩៩៣៕

គណបក្សសង្គ្រោះជាតិ ផ្ញើរលិខិតរំលែកទុក្ខ ទៅកាន់អគ្គលេខាធិការ អង្គការសហប្រជាជាតិ