នគរបាលខណ្ឌប្ញស្សីកែវ បង្ក្រាបកន្លែង កត់កន្ទុយលេខដុះស្លែ ឃាត់ខ្លួន២នាក់

ភ្នំពេញ ៖ កម្លាំងនគរបាល ខណ្ឌឫស្សីកែវ បានចុះបង្ក្រាបទីតាំងកត់ កន្ទុយលេខមួយកន្លែង ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ក្រុមទី៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ឃាត់ខ្លួនមនុស្ស២នាក់ កាលពី វេលាម៉ោង ៤និង០០នាទីល្ងាច ថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ ២០១៦ ។

មន្រ្តីនគរបាលផ្នែកព្រហ្មទណ្ឌបានប្រាប់ថា ដោយមានការឯកភាពពីលោក កុល បុន ព្រះរាជ្ញាធររងអមសាលាដំបូងរាជធានីភ្នំពេញ និងការបញ្ជា ផ្ទាល់ពីលោក អធិការខណ្ឌឫស្សីកែវ កម្លាំងនគរបាល បានធ្វើការឃាត់ខ្លួនមនុស្សចំនួន ០២នាក់ ដោយក្នុងនោះរួមមាន ទី១ ឈ្មោះ ពៅ សុខហេង ភេទ ស្រី អាយុ ៤៨ឆ្នាំ ជនជាតិ ខែ្មរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ ១៧៨ ផ្លូវលំ ក្រុមទី០៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ (អ្នកកត់ឆ្នោត), ទី២ ឈ្មោះ អ៊ុន សុផុន ភេទ ស្រី អាយុ ៦៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ អ្នករត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ ២២៤៤ ផ្លូវលំ ក្រុមទី១៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ (អ្នកប្រមូលក្រដាស់ឆ្នោត) ដោយក្នុងនោះ កម្លាំងសមត្ថកិច្ចបានធ្វើ ការដកហូតនៅសម្ភារៈមួយចំនួនរួមមាន ក្រដាស់កត់ឆ្នោតចំនួន ០២សន្លឹក, ប៊ិច ០៣ដើម, ស៊េរីចេញឆ្នោតមួយចំនួន, ម៉ាស៊ីនគិតលេខចំនួន ០១គ្រឿង នឹងត្រាបោះថ្ងៃខែឆ្នាំចំនួន ០១ផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចយកទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការ ចាត់ការបន្តតាមផ្លូវច្បាប់ ៕