ស្លាប់ ៥នាក់ និងរបួស១៥នាក់ ដោយសារ គ្រោះថ្នាក់ ចរាចរណ៍ ថ្ងៃទី ១៩កុម្ភៈ ម្សិលមិញ

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ម្សិលមិញនេះ បានបណ្តាលឲ្យមនុស្សចំនួន ៥នាក់ បានស្លាប់បាត់បង់ជិវិត និង១៥នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល។

យោងតាមនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹង នៅថ្ងៃទី១៩ ខែកុម្ភៈ មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ១៨លើក, ស្លាប់ ៥នាក់, របួសធ្ងន់ ១១នាក់ និងរបួសស្រាល ៤នាក់។ បណ្តាលឲ្យខូចខាតម៉ូតូចំនួន ១៤គ្រឿង, រថយន្តធុនតូច ៩គ្រឿង និងថ្មើរជើង ៣នាក់។

មូលហេតុបណ្តាលមកពី បើកបរក្នុងល្បឿនលឿនចំនួន ៦លើក, ស្រវឹង ២លើក, មិនគោរពសិទ្ធិ ២លើក, មិនប្រកាន់ស្តាំ ២លើក, ប្រជែងគ្រោះថ្នាក់ ១លើក និងបត់គ្រោះថ្នាក់ ១លើក។
លទ្ធផលត្រួតពិនិត្យការអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោក មានមធ្យោបាយ ចូលរគោលដៅចំនួន ៥៥.០៥៥គ្រឿង (ម៉ូតូ ៦២ភាគរយ), មធ្យោបាយល្មើស ១០.៨៧២គ្រឿង (ម៉ូតូ ៦៨ភាគរយ), ធ្វើការអប់រំចំនួន ៤.៨៥០គ្រឿង ស្មើនឹង ៤៥ភាគរយ, ពិន័យ ៦.០២២គ្រឿង (បង់ប្រាក់ ៨៣ភាគរយ) និងធ្វើការអប់រំឲ្យពាក់មួកសុវត្ថិភាពចំនួន ២.៥៦១នាក់៕

ស្លាប់ ៥នាក់ និងរបួស១៥នាក់ ដោយសារ គ្រោះថ្នាក់ ចរាចរណ៍ ថ្ងៃទី ១៩កុម្ភៈ ម្សិលមិញ