អនិកជនខ្មែរអូស្រ្តាលី មកលេងបងប្អូន ស្លាប់ដោយជំងឺលើលឈាម

ភ្នំពេញ ៖ ស្ត្រីអនិកជនខ្មែរ រស់នៅប្រទេសអូស្ត្រាលី បានមកលេងបងប្អូន នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ  ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ហើយបានស្លាប់ដោយសារជំងឺ លើសឈាម កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ ។

សាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះសេន ស្រីពៅ អាយុ៥០ឆ្នាំ បានមកលេងបង បង្កើតរបស់ខ្លួន កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ នៅភូមិកើតហេតុខាងលើ ។

លោកស្វាយ រិន ភេទប្រុស ត្រូវជាបងស្ត្រីរងគ្រោះបានឲ្យដឹងថា ស្ត្រីរងគ្រោះមានជំងឺច្រើនមុខ ដូចជា លើសឈាម ទឹកនោមផ្អែម ធ្លាប់បានដូរគ្រលៀនម្តងរួចមកហើយដែរ ។

បច្ចុប្បន្នសពស្រ្តីរងគ្រោះ ត្រូវក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

អនិកជនខ្មែរអូស្រ្តាលី មកលេងបងប្អូន ស្លាប់ដោយជំងឺលើលឈាម

អនិកជនខ្មែរអូស្រ្តាលី មកលេងបងប្អូន ស្លាប់ដោយជំងឺលើលឈាម

អនិកជនខ្មែរអូស្រ្តាលី មកលេងបងប្អូន ស្លាប់ដោយជំងឺលើលឈាម