កម្លាំង នគរបាល ខេត្តកំពង់ឆ្នាំង បញ្ជូនជន សង្ស័យ ៦នាក់ ទៅតុលាការ ពាក់ព័ន្ធ គ្រឿងញៀន

ភ្នំពេញ៖ កម្លាំងនគរបាល ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ បានបញ្ជូនខ្លួនជន សង្ស័យ៦នាក់ ពាក់ព័ន្ធ និងករណីគ្រឿងញៀន ទៅកាន់សាលាដំបូង ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យទាំង៦នាក់ ត្រូវបានកម្លាំងនគរបាល ធ្វើការឃាត់ខ្លួននៅម៉ោង៥៖៣០នាទី ល្ងាចថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំនុចភូមិដំណាក់ព្រីង ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ។

បើតាម កំលាំងការិយាល័យ ប្រឆាំងគ្រឿងញៀន បានអោយដឹងថា ជនសង្ស័យទាំងនោះ ទី១.ឈ្មោះទួត សេងហៀង ប្រុស អាយុ២៤, ទី២.ឈ្មោះកឿន សីហាក់ ប្រុស អាយុ ២៣ឆ្នាំ, ទី៣.ឈ្មោះ ម៉ាប់ មាន ប្រុស អាយុ២២ឆ្នាំ, ទី៤.ឈ្មោះថន រក្សាចាន់រស្មី ប្រុស អាយុ ១៩ឆ្នាំ, ទី៥.ឈ្មោះកែវ វណ្ណៈ ប្រុស អាយុ១៧ឆ្នាំ និងទី៦.ឈ្មោះគិន រដ្ឋា ប្រុស អាយុ ១៩ឆ្នាំ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច ដកហូតវត្ថុតាង សង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន១កញ្ចប់ ទូរស័ព្ទដៃ ៣គ្រឿង ម៉ូតូ២គ្រឿង ឧបករណ៍វេចខ្ចប់និងប្រេីប្រាស់មួយចំនួន៕