ក្រុមហ៊ុន​ ​Solidus រួមចំណែក​ក្នុង​មូលនិធិ​ទ្រទ្រង់​គ្រូបង្រៀន​ចូលនិវត្តន៍​និង​មាន​ជំងឺ​

: ​ក្រុម​អតីត​សិស្ស​វិទ្យាល័យ​១០​មករា​១៩៧៩​កំពុង​រួមគ្នា​ប្រមូល​ថវិកា​ដើម្បី​ទ្រទ្រង់​លោកគ្រូ​អ្នកគ្រូ​ដែល​ចូលនិវត្តន៍​និង​មាន​ជំងឺ​។​លោក​ទន្ត​បណ្ឌិត​ចៅ​ប៊ុន​ហ៊ាន​តំណាង​ក្រុម​អតីត​សិស្ស​បាន​មានប្រសាសន៍ថា​៖«​យើង​ចង់​ចូលរួមចំណែក​ផ្តល់នូវ​ជីវិត​ថ្មី​មួយ​ដល់​លោកគ្រូ​អ្នកគ្រូ​យើងទាំងអស់គ្នា​ដែល​បាន​ចូលនិវត្តន៍​ហើយ​ខ្លះ​លោក​កំពុងមាន​ជំងឺ​ថែមទៀត​។​យើង​ក៏​ចង់​ធ្វើជា​គំរូ​មួយ​ដ៏​ល្អ​ដល់​មនុស្ស​ជំនាន់​ក្រោយ​ដោយ​ជម្រុញ​ឲ្យ​ពួកគាត់​ធ្វើ​ការងារ​សង្គម​ឲ្យ​បាន​កាន់តែច្រើន​។​ហើយ​សូម​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​Solidus (www.solidusasia.com)​បាន​ទិញ​អាវយឺត​ចំនួន​៥០​និង​បរិច្ចាគ​ថវិកា​បន្ថែមចំនួន​1,000$ ដល់​មូលនិធិ​នេះ​។​ប្រសិនបើ​សប្បុរសជន​មានបំណង​បរិច្ចាគ​សូម​ចូលទៅ​កាន់​Facebook FanPage:​ https://www.facebook.com/10january1979alumni/?fref=ts

​លោកស្រី​ ខេង​ពិ​ទូ​ពុទ្ធិ​តា ​ដែលជា​នាយក​ក្រុមហ៊ុន​ ​Solidus​​ បាន​មានប្រសាសន៍ថា​៖ «​លោកគ្រូ​អ្នកគ្រូ​ដែល​ចូលនិវត្តន៍​នៅតែ​មានគុណ​តម្លៃ​ដែល​មិនអាច​កាត់ថ្លៃ​បាន ព្រោះថា​គ្រូ​មួយថ្ងៃ​គឺជា​គ្រូ​មួយជីវិត​។​ពួកគាត់​បាន​បង្រៀន​បុត្រ​ធីតា​យើង​ពលរដ្ឋ​យើង​អប់រំ​សង្គម​យើង​ដោយបាន​លះបង់​នូវ​ពេលវេលា​ផ្តល់នូវ​ក្តី​ស្រលាញ់​និង​ការយកចិត្តទុកដាក់​ដ​ល់​សង្គមជាតិ​ទាំងមូល​។​នាង​ខ្ញុំ​សូម​អំពាវនាវ​បន្ថែម​ដល់​ពលរដ្ឋ​គ្រប់រូប​និង​បណ្តា​ក្រុមហ៊ុន​នានា​មេត្តា​ចូលរួមចំណែក​ក្នុង​កិច្ចការ​សង្គម​ឲ្យ​កាន់តែច្រើន​ជាពិសេស​ងាកក្រោយ​ដើម្បី​តបស្នង​សងគុណ​ជូន​ដល់​លោកគ្រូ​អ្នកគ្រូ​យើង​ព្រោះថា​សមិទ្ធិផល​របស់​យើង​គឺជា​ការបរិច្ចាគ​របស់​ពួកគាត់​ដែល​មិនអាច​កាត់ថ្លៃ​បាន​។​«​ក្នុងនាម​ក្រុមហ៊ុន ​Solidus​ យើងខ្ញុំ​ទាំងអស់គ្នា​យើង​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ជួយ​ជ្រោមជ្រែង​នូវ​រាល់​សកម្មភាព​ទាំងឡាយ​របស់​មូលនិធិ​នេះ​ដើម្បី​ជោគជ័យ​និង​មាន​និរន្ត​ភាព​៕

ក្រុមហ៊ុន​ ​Solidus រួមចំណែក​ក្នុង​មូលនិធិ​ទ្រទ្រង់​គ្រូបង្រៀន​ចូលនិវត្តន៍​និង​មាន​ជំងឺ​