សិស្ស​នេ​ប៉ាល់ ប្រថុយ​ជីវិត​ដើម្បី​ទៅ​សាលារៀន​

Doliprane TVC

​សិស្សសាលា​ក្មេងៗ​របស់​នេ​ប៉ាល់ បាន​ប្រថុយ​ជីវិត​របស់​ពួកគេ​ដើម្បី​ទៅ​សាលារៀន​រៀងរាល់ថ្ងៃ ដោយ​ប្រើ​ស្ពាន​ខ្សែកាប​ឆ្លង​ទឹកទន្លេ ។​ សិស្សសាលា ក៏ដូចជា​ក្មេងៗ​ដែល​ប្រថុយជីវិត​រៀងរាល់​ថ្ងៃនេះ ពួកគេ​រស់នៅ​ក្នុងភូមិ Dhaing ប្រទេស​នេ​ប៉ាល់ ហើយ​ពួកគេ​មិនមាន​ជម្រើស​អ្វី​ឡើយ​ក្រៅពី​ធ្វើបែបនេះ ។

សិស្ស​នេ​ប៉ាល់ ប្រថុយ​ជីវិត​ដើម្បី​ទៅ​សាលារៀន​

ពួកគេ​ត្រូវតែ​បណ្ដោក ខ្លួន​ទៅនឹង​ស្ពាន​ខ្សែកាប​ដ៏​គួរ​ឲ្យ​ស្ញើប​រាល់ថ្ងៃ ដើម្បី​អាច​ឆ្លង​ទៅកាន់​សាលារៀន និង​ឆ្លង​ពី សាលារៀន​មកកាន់​ផ្ទះ​របស់​ពួកគេ​វិញ ។

សិស្ស​នេ​ប៉ាល់ ប្រថុយ​ជីវិត​ដើម្បី​ទៅ​សាលារៀន​

​សូមបញ្ជាក់ថា មិនមែន​មានតែ​សិស្សសាលា​ក្នុងភូមិ​ខាងលើ​ដែល​ធ្វើដំណើរ​តាម​ស្ពាន​នេះ​ទេ ពោលគឺ​ប្រជាជន​ដែល​រស់នៅ​ក្នុងភូមិ​នោះ​តែម្ដង ដោយ​ពួកគេ​ត្រូវ​ឆ្លងកាត់​ស្ពាន​ខ្សែកាប​នេះ ដើម្បី ទៅ​ផ្សារ ទៅ​ជួប​មិត្តភក្ដិ និង​ក្រុមគ្រួសារ ដែល​អ្នក​ទាំងនោះ រស់នៅ​ត្រើយម្ខាង​ទៀត​នៃ​ទន្លេ Trishuli នេះ ៕ ខេមរា​

សិស្ស​នេ​ប៉ាល់ ប្រថុយ​ជីវិត​ដើម្បី​ទៅ​សាលារៀន​សិស្ស​នេ​ប៉ាល់ ប្រថុយ​ជីវិត​ដើម្បី​ទៅ​សាលារៀន​

​ប្រភព​៖ People’s Daily, China