បាតុភូត​កម្រ​ធ្វើ​ឲ្យ​ទឹក​ធ្លាក់​ប្រែ​ទៅ​ជា​កំអែ​ភ្នំ​ភ្លើង​ធ្លាក់

បាតុភូត​កម្រ​ធ្វើ​ឲ្យ​ទឹក​ធ្លាក់​ប្រែ​ទៅ​ជា​កំអែ​ភ្នំ​ភ្លើង​ធ្លាក់

អ្នក​ថត​រូប​នៅ​ជុំវិញ​ពិភពលោក​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​​ឧទ្យាន​ជាតិ​ Yosemite ក្នុង​​រដ្ឋ​ California នា​សប្ដាហ៍​នេះ​ក៏​ព្រោះ​តែ​ចាំ​ចាប់​យក​បាតុភូត​ធម្មជាតិ​ដ៏​កម្រ​មួយ​ដែល​ឲ្យ​ឈ្មោះ​ថា​ Firefall។

 

បាតុភូត​កម្រ​ធ្វើ​ឲ្យ​ទឹក​ធ្លាក់​ប្រែ​ទៅ​ជា​កំអែ​ភ្នំ​ភ្លើង​ធ្លាក់

 

​Firefall ជា​បាតុភូត​ម្យ៉ាង​​ធ្វើ​ឲ្យ​ទឹក​ធ្លាក់​មាន​សភាព​ដូច​ជា​កំអែ​ភ្នំ​ភ្លើង​ហូរ​ធ្លាក់​ចុះ​ ដែល​វា​កើត​ឡើង​​នៅ​ពេល​​ព្រះ អាទិត្យ​លិច​ហើយ​ ​បាន​ចំណាំង​ប្លាត​ពន្លឺ​របស់​វា​ប៉ះ​នឹង​ទឹក​ធ្លាក់​ Horsetail។ នៅ​រៀងរាល់​ខែ​កុម្ភៈ​ព្រះអាទិត្យ​បាន​លិច​នៅ​ចំ​មុំ​មួយ​ដែល​ចំ​នឹង​ទីតាំង​ទឹក​ធ្លាក់។ ប៉ុន្តែ​បាតុភូត​នេះ​ក៏​ត្រូវ​​ការ​ ការ​អំណោយ​ផផ​ពី​អាកាសធាតុ​ផង​ដែរ។

 

បាតុភូត​កម្រ​ធ្វើ​ឲ្យ​ទឹក​ធ្លាក់​ប្រែ​ទៅ​ជា​កំអែ​ភ្នំ​ភ្លើង​ធ្លាក់

 

ព្រិល​​ដែល​ប្រមូល​ផ្ដុំ​នៅ​ផ្នែក​ខាង​លើ​នៃ​​តំបន់​ទឹក​ធ្លាក់​ត្រូវ​តែ​មាន​បរិមាណ​គ្រប់​គ្រាន់​នៅ​ក្នុង​ខែ​កុម្ភៈ។ បន្ទាប់​មក​សីតុណ្ហភាព​ត្រូវ​មាន​កម្ដៅ​​ក្ដៅ​ល្មម​គ្រប់​គ្រាន់​អាច​រំលាយ​ព្រិល​ឲ្យ​ក្លាយ​ទៅ​ជា​ទឹក​ដើម្បី​ហូរ​ធ្លាក់​ចុះ​មក​ក្រោម​បាន។ មិន​តែ​ប៉ុណ្ណោះ​ ផ្ទៃ​មេឃ​ក៏​ត្រូវ​មាន​ភាព​ស្រឡះ​ល្អ​​ផង​ដែរ។

 

បាតុភូត​កម្រ​ធ្វើ​ឲ្យ​ទឹក​ធ្លាក់​ប្រែ​ទៅ​ជា​កំអែ​ភ្នំ​ភ្លើង​ធ្លាក់

 

គួរ​រំលឹក​ថា ​រូបថត​ដំបូង​គេ​នៃ​បាតុភូត​ដ៏​អស្ចារ្យ​នេះ​បាន​ផ្ដិត​យក​នៅ​ក្នុង​ឆ្នាំ​១៩៧៣​ ដោយ​ជាង​ថត​រូប​​ឈ្មោះ​ Galen Rowell។ លោក​ជា​មនុស្ស​ម្នាក់​ដែល​បាន​ធ្វើ​ឲ្យ​បាតុភូត​មួយ​នេះ​ទទួល​​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ជាង​ថត​ជា​ច្រើន៕

​​​​​​​​​​​​​​​​​​​​​​​

ចុច​អាន៖ ជាប់ក្នុង​អណ្ដូង ៩ថ្ងៃ​ក្រោយ​ ទើប​គេ​រក​ឃើញ​ នៅ​រស់​ដោយ​​ផឹក​ ទឹក​នោម​ខ្លួន​ឯង

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail​