នាយករដ្ឋមន្ត្រីថៃ: អាមេរិកមិនដែល ជម្រុញឲ្យមានការ បោះឆ្នោត ដ៏ឆាប់រហ័សនោះទេ

បាងកក: បើយោងតាមប្រភពព័ត៌មាន ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៍មានស៊ិនហួរ កាលពីថ្ងៃម្សិលមិញបានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីថៃ Prayu Chan-o-cha បានថ្លែងកាលពីថ្ងៃព្រហស្បត៍ ថា សហរដ្ឋអាមេរិក និងលោកបារ៉ាក់អូបាម៉ា មិនដែលបានជម្រុញឲ្យប្រទេសថៃ ត្រូវធ្វើការបោះឆ្នោត ដ៏ឆាប់រហ័សមួយនោះឡើយ។

បន្ទាប់ពីត្រឡប់ពីអាមេរិកវិញ នៅក្រោយកិច្ចប្រជុំកំពូលអាស៊ាន បូកអាមេរិក នៅទៅទីក្រុងកាលីហ្វ័រញ៉ា មេដឹកនាំថៃលោក Prayu បានឆ្លើយបដិសេធទៅនឹង ការចោទប្រកាន់មួយចំនួនដែលបាននិយាយថា អាមេរិកកំពុងតែដាក់សំពាធទៅកាន់លោក ដើម្បីធ្វើឲ្យមានការបោះឆ្នោត មួយយ៉ាងឆាប់រហ័ស នៅប្រទេសថៃ បន្ទាប់ពីការធ្វើរដ្ឋប្រហារយោធាទម្លាក់អ្នកស្រីយីងឡាក់ ចេញពីតំណែង កាលពីឆ្នាំ២០១៤ កន្លងមកនោះ ។

ផ្ទុយពីការចោទប្រកាន់លោកបាន បន្ថែមទៀតថាអាមេរិក តែងតែបានផ្តល់យោបល់ និងការគាំទ្រដោយយោគយល់ពីស្ថានភាពជាក់ស្តែង ដែលប្រទេសថៃកំពុងតែមាននោះ ទៅវិញហើយដោយយល់ព្រមឲ្យមានការរងចាំមួយរហូតទាល់តែមានសេចក្តីពង្រាងច្បាប់ រដ្ឋធម្មនុញ្ញជាសាធារណះ ជាមុនសិនទើបការបោះឆ្នោត ជាសកលមួយអាចកើតឡើងបាន៕

នាយករដ្ឋមន្ត្រីថៃ: អាមេរិកមិនដែល ជម្រុញឲ្យមានការ បោះឆ្នោត ដ៏ឆាប់រហ័សនោះទេ

/2016/February/id-067