រុស្ស៊ី​​ នឹងបញ្ជូនយន្តហោះចម្បាំង SU-35 បួនគ្រឿងតំបូង ទៅចិនក្នុងឆ្នាំ២០១៦

មូស្គូ៖ប្រភពព័ត៍មាន ពីគេហទំព័រUPI បានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា រុស្ស៊ីបានយល់ព្រមបញ្ជូនយន្តហោះ ចម្បាំងចំនួន៤គ្រឿង ក្នុងតំណាក់កាលតំបូង ទៅកាន់ ប្រទេសចិន នាដំណាច់ឆ្នាំ២០១៦នេះ ស្ថិតនៅក្រោមការបញ្ជាទិញពីប្រទេសមហា អំណាចមួយនេះ។

រដ្ឋាភិបាលក្រុមមូស្គូ និងប៉េកាំង ធ្លាប់បានចុះហត្ថលេខារវាងគ្នា តាំងពីខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងការបញ្ជាទិញយន្តហោះ ប្រភេទនេះប្រមាណជា២៤គ្រឿង ពីក្រុមហ៊ុន ផលិតយន្តហោះរដ្ឋ របស់រុស្ស៊ីក្នុងទឹកប្រាក់ដល់ទៅ ២ពាន់លានដុល្លារ។

របាយការណ៍ដែលបានមកពី ទីភ្នាក់ងាររដ្ឋមួយបាននិយាយថា យន្តហោះចម្បាំងដែលនៅសេសសល់ នឹងត្រូវបញ្ជូនបន្ថែមទៅកាន់ចិន ក្នុងកំឡុងពេល២ឆ្នាំទៀត។
SU-35ជាយន្តហោះចម្បាំង ដែលអាចវាយប្រហារតាមអាកាស និងផ្លូវគោកផង ហើយវាអាចមានសមត្ថភាពបង្កើន ល្បឿនទៅដល់កម្រិតដែលលឿនជាង សម្លេងនិង បំពាក់នូវប្រព័ន្ធធ្វើសង្រ្គាមផ្សេងៗ ជាច្រើនទៀតផង។ វាត្រូវប្រដូចសមត្ថភាពប្រយុទ្ធទៅនឹង យន្តហោះចម្បាំងប្រភេទ Lockheed Martin F-16V៕


រុស្ស៊ី​​ នឹងបញ្ជូនយន្តហោះចម្បាំង SU-35 បួនគ្រឿងតំបូង ទៅចិនក្នុងឆ្នាំ២០១៦