ក្រសួងសេដ្ឋកិច្ច បើកវេទិការពិភាក្សា គ្រប់គ្រងបំណុល សាធារណៈ

ភ្នំពេញ ៖ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំវេទិការសាធារណៈមួយ ស្តីពីយុទ្ធសាស្ត្រ គ្រប់គ្រងបំណុលសាធារណៈ ស្ថានភាពការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាសម្រាប់ឆ្នាំ២០១៦។

យោងតាមគេហទំព័រ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញរត្ថុ ឲ្យដឹងថា ការរៀបចំឲ្យមានវេទិកានេះឡើង ដើម្បីឲ្យសាធារណៈជនទូទៅ យល់កាន់តែច្បាស់ និងកាន់តែទូលំទូលាយថែមទៀត ពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា។ វេទិការនេះ ធ្វើឡើងកាលពីព្រឹកម៉ោង៨និង៤០នាទី ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១៦។

ជាមួយនឹងការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយជូនសាធារណៈជន វេទិកាក៏បើកទូលាយទទួលនូវមតិយោបល់ទាំងឡាយ ដើម្បីជាធាតុចូលក្នុងការកែលម្អឱ្យវេទិកាលើកក្រោយៗ កាន់តែមានប្រសិទ្ធភាព និងការផ្សព្វផ្សាយកាន់តែគ្រប់ជ្រុងជ្រោយបន្ថែមទៀត ជូនដល់សាធារណៈជនកម្ពុជា។

សូមបញ្ជាក់ថា វេទិកាបែបនេះកន្លងមកធ្លាប់មានម្តងរួចហើយ ក៏ប៉ុន្តែមិនមានលក្ខណៈពិសេសដូចលើកនេះទេ ដោយលើកនេះបានបន្ថែមនូវ យុទ្ធសាស្ត្រគ្រប់គ្រងបំណុលសាធារណៈ៕

ក្រសួងសេដ្ឋកិច្ច បើកវេទិការពិភាក្សា គ្រប់គ្រងបំណុល សាធារណៈ

ក្រសួងសេដ្ឋកិច្ច បើកវេទិការពិភាក្សា គ្រប់គ្រងបំណុល សាធារណៈ