ផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំង អំពើពុករលួយ ដល់សិស្ស-និស្សិត អាហារូបករណ៍ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតជិត៤០០នាក់

ភ្នំពេញ៖ អង្គភាពប្រឆាំង អំពើពុករលួយ (ACU) នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបើកកម្មពិធី ផ្សព្វផ្សាយច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ ទៅដល់ សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួនជិត ៤០០នាក់។

ថ្លែងក្នុងពិធីផ្សព្វផ្សាយ ច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ លោក ទូច ស៊ុនណារី គ្គនាយកនៃអគ្គនាយក ដ្ឋានរដ្ឋបាល និងសន្តិសុខ នៃអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា ការផ្សព្វផ្សាយនេះ មានគោលបំណង ដើម្បីជម្រាបជូន ដល់អ្នកចូលរួម ឲ្យបានជ្រាបអំពីប្រវត្តិនៃការ បង្កើត អង្គភាព ក្របខ័ណ្ឌគតិយុត្ត រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចសិទ្ធិអំណាច និងបុព្វសិទ្ធិរបស់ ACU ក្នុងការស៊ើប អង្កេតបទល្មើសពុករលួយ ព្រមទាំងកិច្ចសហ ប្រតិបត្តិការអន្តរជាតិ ជាមួយអង្គការក្នុងតំបន់ និងពិភពលោក។

លោកបានបន្តថា “ការប្រឆាំងអំពើពុករលួយ មិនមែនផ្តោតតែទៅ លើការប្រើប្រាស់ វិធានការអនុវត្តច្បាប់ ដើម្បីបង្ក្រាបបទល្មើស ពុករលួយមួយមុខ តែប៉ុណ្ណោះទេ ប៉ុន្តែវិធានការអប់រំ បង្ការទប់ស្កាត់ និងកិច្ចសហការ និងការចូលរួមពីមហាជន ក៏ជាវិធានការដ៏មានសារៈសំខាន់បំផុតផងដែរ ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ”។

លោកស្រី ឆូវ ផល្លី តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត បានថ្លែងអំណរ គុណចំពោះ ក្រុមការងារ របស់អង្គភាពប្រឆាំង អំពើពុករលួយ និងក្រុមការងារ  សមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ទាំងអស់ ដែលបានជ្រោមជ្រែងធ្វើ ឲ្យមានពិធីផ្សព្វផ្សាយនេះ ចេញជារូបរាងឡើង៕