អភិបាលសាលា រាជធានីភ្នំពេញ បង្ហាញប្លង់ម៉ាកែត លើកដំបូង

ភ្នំពេញៈ សមិទ្ធិផលថ្មីមួយទៀត របស់សាលារាជធានីភ្នំពេញ សម្រាប់គណអភិបាលរាជធានី ភ្នំពេញអាណត្តិ ទី២នេះ បន្ទាប់ពីគណៈរដ្ឋមន្រ្តី បានអនុម័តទាំងស្រុងនូវសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការដាក់ឲ្យអនុវត្តប្លង់គោល ប្រើប្រាស់ដីរាជធានីភ្នំពេញឆ្នាំ២០៣៥ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅ។

តាមប្រព័ន្ឋសង្គមហ្វេសបុករបស់លោកប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ សរសេរថា “ប្លង់ម៉ាកែត លើកដំបូងរបស់រាជធានីភ្នំពេញបានសាងសង់ឡើងដោយមន្រ្តីរាជការនៃទីចាត់ការៀបចំក្រុង របស់សាលា រាជធានីភ្នំពេញ រួមជាមួយនឹងក្រុមនិស្សិតខ្មែរស្ម័គ្រចិត្ត ដោយចំណាយរយៈពេលជាង៥ខែ”។

លោកប៉ា សុជាតិវង្ស បញ្ជាក់ថា ក្រោយបញ្ចប់ជាស្ថាពរប្លង់ម៉ាកែតរបស់រាជធានីភ្នំពេញ នឹងដាក់ជូនសាធារណជន ចូលទស្សនាបាន៕