ឯកឧត្ដមសម រង្ស៊ី អំពាវនាវឲ្យពលរដ្ឋខ្មែរ ឈប់ឈ្លោះគ្នា ហើយចាប់ដៃគ្នាកសាង ប្រទេសជាតិ

ភ្នំពេញ៖ ប្រធានគណបក្សសង្រ្គោះជាតិ ឯកឧត្ដម សម រង្ស៊ី បានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ឈប់ឈ្លោះគ្នា ហើយចាប់ដៃគ្នាកសាងប្រទេសជាតិ ឲ្យមានការរីកចំរើនទៅមុខទៀត។

ថ្លែងតាមរយៈ Video Conference ពីក្រៅប្រទេស ក្នុងវេទិកាសកម្មជនមូលដ្ឋាន នៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺឯកឧត្ដមសម រង្ស៊ី បានលើកឡើង ថា នៅពេលដែលខ្មែរឈ្មោះគ្នា ខ្មែរបែកបាក់គ្នា នឹងធ្វើឲ្យបរទេសឆ្លៀតឱកាស ក្នុងការឈ្លានពានលេបត្របាក់ទឹកដីកម្ពុជា។ ដូច្នេះប្រធានគណបក្សប្រឆាំងរូបនេះ បានអំពាវនាវឲ្យខ្មែរឈប់ឈ្លោះគ្នា ហើយរួមគ្នាអភិវឌ្ឍន៍ប្រទេសជាតិ។

ឯកឧត្ដមសម រង្ស៊ី បានអំពាវនាវ ថា "ខ្ញុំសូមអំពាវដល់ខ្មែរដូចគ្នា ឈប់ឈ្លោះគ្នាទៅ ឈប់រករឿងគ្នាឥតឈប់ឈរ ដូចសព្វថ្ងៃទៀត!....ចាប់ដៃគ្នាកសាងប្រទេសកម្ពុជា ជាមួយគ្នា៕

ឯកឧត្ដមសម រង្ស៊ី អំពាវនាវឲ្យពលរដ្ឋខ្មែរ ឈប់ឈ្លោះគ្នា ហើយចាប់ដៃគ្នាកសាង ប្រទេសជាតិ