នៅថ្ងៃទី១៩ កុម្ភៈ សមត្ថកិច្ច បង្ក្រាប បទល្មើស គ្រឿងញឿន ៦ករណី ឃាត់ជនសង្ស័យ ១៣នាក់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញនេះ បានបង្ក្រាបបទល្មើស គ្រឿងញឿនបានចំនួន ៦ករណី និងឃាត់ខ្លួនជនសង្ស័យ បានចំនួន ១៣នាក់ ក្នុងខេត្តចំនួន ៥។

យោងតាម របាយការណ៍ របស់អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ សមត្ថកិច្ចបានបង្ក្រាបបទល្មើស ជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនចំនួន ៦ករណី និងឃាត់បានមនុស្សចំនួន ១៣នាក់ (ស្រី១នាក់) និងវត្ថុតាងមួយចំនួន មានគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE) ស្មើនឹង ១,៦៧ក្រាម និង៧កញ្ចប់ និងមេតំហ្វេតាមីន (WY) ស្មើនឹង ២គ្រាប់ ។

ក្នុងនោះមានចំនួន ៥ខេត្ត ដែលបង្រ្កាបបានរួមមាន ទី១. ខេត្តបាត់ដំបង បង្រា្កប ២ករណី ឃាត់ខ្លួន ៧នាក់ (ស្រី១នាក់) គ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE) ស្មើនឹង១,៥៣ក្រាម, ទី២. ខេត្តឧត្តរមានជ័យ បង្រា្កប ១ករណី ឃាត់ខ្លួន ២នាក់ (ប្រុស) មេតំហ្វេតាមីន(WY) ស្មើនឹង ២គ្រាប់, ទី៣. ខេត្តត្បូងឃ្មុំ បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ប្រុស) មេតំហ្វេតាមីន(ICE) ស្មើនឹង ០,១៤ក្រាម, ទី៤. កណ្ដាល បង្រា្កប ១ករណី ឃាត់ខ្លួន ២នាក់ (ប្រុស) មេតំហ្វេតាមីន(ICE) ស្មើនឹង ៧កញ្ចប់ និងទី៥. ខេត្តសៀមរាប បង្រា្កប ១ករណី (ដីការ) ឃាត់ខ្លួន ១នាក់ (ប្រុស)។ ៕

នៅថ្ងៃទី១៩ កុម្ភៈ សមត្ថកិច្ច បង្ក្រាប បទល្មើស គ្រឿងញឿន ៦ករណី ឃាត់ជនសង្ស័យ ១៣នាក់