ឡាន​បញ្ជា​ដោយ​ទូរសព្ទជំនួស​ឲ្យ​សោ​ នឹង​មាន​នៅ​ឆ្នាំ​២០១៧

ឡាន​បញ្ជា​ដោយ​ទូរសព្ទជំនួស​ឲ្យ​សោ​ នឹង​មាន​នៅ​ឆ្នាំ​២០១៧

​​​​​​​​​​​​​​​​​​​​​​​​​​​ក្រុមហ៊ុន​រថយន្ត​ Volvo ​របស់​ប្រទេស​ស៊ុយ​អែត​នឹង​ជា​ក្រុមហ៊ុន​ដំបូង​គេ​​​អនុញ្ញាត​ឲ្យ​អតិថិជន​បញ្ជា​រថយន្ត​តាម​រយៈ​កម្មវិធី​លើ​ទូរសព្ទ​ជំនួស​ឲ្យ​សោ​វិញ​ម្ដង​ ដែល​​គម្រោង​នេះ​នឹង​ចាប់​ផ្ដើម​ពី​ឆ្នាំ​២០១៧​​ត​ទៅ។

 

ឡាន​បញ្ជា​ដោយ​ទូរសព្ទជំនួស​ឲ្យ​សោ​ នឹង​មាន​នៅ​ឆ្នាំ​២០១៧

 

អតិថិជន​របស់​ក្រុមហ៊ុន​នេះ​នឹង​​ផ្ដល់​ជូន​នូវ​​កម្មវិធី​មួយ​សម្រាប់​ដំឡើង​លើ​ទូរសព្ទ​របស់​ពួក​គេ​។ កម្មវិធី​ដ៏​អស្ចារ្យ​នោះ​​នឹង​​​​ប្រែ​ក្លាយ​ទូរសព្ទ​ទៅ​​ជា​សោ​ឌីជីថល​​ដែល​អាច​បំពេញ​​គ្រប់​មុខងារ​ដូច​​សោ​ធម្មតា​បាន​ ដូច​ជា​ចាក់​សោ​ទ្វារ​, បើក​សោ​ទ្វារ​, បញ្ឆេះ​ម៉ាស៊ីន ​និង​ពន្លត់​ម៉ាស៊ីន​ឡាន។

 

មិន​តែ​ប៉ុណ្ណោះ​​​សោ​នេះ​ក៏​អាច​ចែក​​ចែក​រំលែក​​ទៅ​អ្នក​ដទៃ​តាម​កម្មវិធី​បាន​​ ហើយ​ក៏​​អាច​ប្រើ​សោ​នេះ​ជា​មួយ​​ឡាន​ដទៃ​បាន​ផង​ដែរ។ ឧទាហរណ៍​គឺ​​​វា​អាច​ឲ្យ​ឪពុក​ម្ដាយ​ចែក​រំលែក​សោ​ជា​មួយ​កូនៗ​​របស់​ពួក​គេ​បាន។

 

 

​​​​​​​កម្មវិធី​នេះ​ដែរ​ក៏​អាច​ឲ្យ​មនុស្ស​​ជួល​នូវ​​ រថយន្ត​ជួល​បាន​គ្រប់​ទី​​កន្លែង​​នៅ​លើ​ពិភពលោក​ ដោយ​ពេល​ដែល​បង់​ថ្លៃ​ជួល​រួច ​សោ​ឌីជីថល​នឹង​បញ្ជូន​ទៅ​ក្នុង​ទូរសព្ទ​​ភ្លាមៗ។ អតិថិជន​អាច​ស្វែង​រក​ឡាន​ដែល​ជួល​តាម​រយៈ​ប្រព័ន្ធ​នាំ​ផ្លូវ​ GPS រួច​ប្រើ​សោ​ឌីជីថល​ ដើម្បី​បើក​សោ​ រួច​បើក​វា​ទៅ​មុខ​ដោយ​ងាយ​ស្រួល។

 

គួរ​រំលឹក​ថា​ក្រុមហ៊ុន​នឹង​សាក​ល្បង​បច្ចេកវិទ្យា​នេះ​​នៅ​អំឡុង​ ខែ​មីនា-ឧសភា​​​ឆ្នាំ​២០១៦​នេះ​ហើយ។ មិន​តែ​ប៉ុណ្ណោះ​បច្ចេកវិទ្យា​​នេះ​ក៏​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​កម្មវិធី​ Mobile World Congress នា​ថ្ងៃ​ទី​​២២​កុម្ភៈ​ខាង​មុខ​នេះ​ផង​ដែរ៕

 

ចុច​អាន៖ កំពូល​រថយន្ត​ស្ព័រ​ដែល​ប្រើ​ម៉ាស៊ីន​ម៉ាស៊ូត​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail​