ស្លាប់​៥​របួសធ្ងន់​ស្រាល​១៥​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​១៩ ខែកុម្ភៈ

ភ្នំពេញ: ​មនុស្ស​ចំនួន ៥​នាក់ បាន​ស្លាប់ របួសធ្ងន់ ១១​នាក់ និង​របួសស្រាល ៤​នាក់ ក្នុងគ្រោះថ្នាក់​ប្រចាំ​នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន១៨​លើក​។ នេះ​បើ​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរ​បាន​ជាតិ។​

​តាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរ​បាន​ជាតិ បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះថ្នាក់ទាំង​១៨​លើក បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ​ចំនួន ១៤​គ្រឿង​, រថយន្ត​ធុន​តូច ៩គ្រឿង និង​ថ្មើរជើង ៣​នាក់​។​

​មូលហេតុ​បណ្តាលមកពី បើកបរ​ក្នុង​ល្បឿន​លឿន​ចំនួន ៦​លើក​, ស្រវឹង ២​លើក​, មិនគោរព​សិទ្ធិ ២​លើក​, មិន​ប្រកាន់​ស្តាំ ២​លើក​, ប្រជែង​គ្រោះថ្នាក់ ១​លើក និង​បត់គ្រោះថ្នាក់ ១​លើក​។​

​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត ច្បាប់​ចរាចរណ៍​ផ្លូវគោក មាន​មធ្យោបាយ ចូលរគោលដៅ​ចំនួន ៥៥.០៥៥​គ្រឿង (​ម៉ូតូ ៦២​ភាគរយ​), មធ្យោបាយ​ល្មើស១០.៨៧២គ្រឿង (​ម៉ូតូ ៦៨​ភាគរយ​), ធ្វើការ​អប់រំ​ចំនួន ៤.៨៥០​គ្រឿង ស្មើនឹង ៤៥ភាគរយ​, ពិន័យ ៦.០២២​គ្រឿង (​បង់ប្រាក់ ៨៣​ភាគរយ​) និង​ធ្វើ​ការអប់រំ​ឲ្យ​ពាក់មួកសុវត្ថិភាព​ចំនួន ២.៥៦១​នាក់​៕​

ស្លាប់​៥​របួសធ្ងន់​ស្រាល​១៥​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​១៩ ខែកុម្ភៈ

ស្លាប់​៥​របួសធ្ងន់​ស្រាល​១៥​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​១៩ ខែកុម្ភៈ