ផ្សព្វផ្សាយ​ច្បាប់ ប្រឆាំង​អំពើពុករលួយ ដល់​និស្សិត​អាហារូបករណ៍​សម្តេច​តេ​ជោ​

ភ្នំពេញ: ដើម្បី​ផ្តល់​ជា​ពុទ្ធិ​ដល់​និស្សិត​អាហារូបករណ៍ អំពី​ការប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា សមាគម​សិស្ស​និស្សិត អាហារូបករណ៍​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ រៀបចំ​ឲ្យ​មាន​វគ្គ​ផ្សព្វ​ផ្សព្វផ្សាយ​ច្បាប់ ស្តីពី ការប្រឆាំង​អំពើពុករលួយ កាលពី​ព្រឹក​ថ្ងៃទី​២០​ខែកុម្ភៈ​ឆ្នាំ​២០១៦ នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។

​ក្នុងឱកាស​នោះ លោក​ទូច ស៊ុន​ណា​រី អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​សន្តិសុខ នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ប្រសាសន៍ថា វគ្គ​ផ្សព្វផ្សាយ​នេះ មាន​គោលបំណង ដើម្បី​ជម្រាបជូន​និស្សិត​ទាំងអស់​ឲ្យ​បាន​ជ្រាប់​អំពី អំពី​ប្រវត្តិ​នៃ​ការបង្កើត​អង្គភាព ក្របខ័ណ្ឌ​គតិយុត្ត រចនាសម្ព័ន្ធ តួនាទី និង​ភារកិច្ច​សិទ្ធិអំណាច និង​បព្វ​សិទ្ធិ​របស់ អ​.​ប​.​ព​. ក្នុងការ​ស៊ើបអង្កេត​ប​ទ​ល្មើស​ពុករលួយ ព្រមទាំង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ជាមួយ​អង្គការ​តំបន់ និង​ពិភពលោក​។​

​លោក ស៊ុន​ណា​រី បាន​បន្តថា ការប្រឆាំង​អំពើពុករលួយ មិនមែន​ផ្តោត​តែ​ទៅលើ​ការប្រើប្រាស់​វិធានការ​អនុវត្ត​ច្បាប់ ដើម្បី​បង្ក្រាប​បទល្មើស​ពុករលួយ​មួយ​មុខតែ​ប៉ុណ្ណោះ ប៉ុន្តែ​វិធាន​អប់រំ បង្ការ​ទប់ស្កាត់​និង​កិច្ចសហការ និង​ការចូលរួម​ពី​មហាជន ក៏​ជា​វិធានការ​ដ៏​មាន​សារ​សំខាន់បំផុត​ផងដែរ ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។​

​លោក​បានលើកឡើង​ទៀតថា អង្គភាព​ប្រឆាំង​អំពើពុករលួយ តែងតែ​បាននិងកំពុង​ធ្វើការ​ផ្សព្វផ្សាយ​ច្បាប់ ស្តីពី ការប្រឆាំង​អំពើពុករលួយ​នៅ​គ្រប់​កម្រិត ទាំង​ថ្នាក់កណ្តាល និង​ថ្នាក់មូលដ្ឋាន គ្រប់​អង្គភាព​រដ្ឋ ឯកជន​ដែល​រួមទាំង​សាកលវិទ្យាល័យ​នានា ក្រុមហ៊ុន​ឯកជន ធ្វើយ៉ាងណា ឲ្យ​បុគ្គល​ម្នាក់ៗ ប្រកាន់យក​នូវ​ផ្នត់គំនិត "​មិន​ចង់​ពុករលួយ មិនអាច​ពុករលួយ និង​មិន​ហ៊ាន​ពុករលួយ​"​។​

​ជាមួយគ្នា​នោះដែរ លោកស្រី ឆូវ ផល្លី ប្រធានការិយាល័យ នៃ​សមាគម​សិស្ស​និស្សិត​អាហារូបករណ៍​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់​ដល់​ការកែទម្រង់​ស៊ីជម្រៅ​គ្រប់​វិស័យ ក្នុងនោះ​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ជា​វិស័យ​អាទិភាព​មួយ​។

​លោកស្រី ផល្លី បាន​បន្ថែមថា វគ្គ​ផ្សព្វផ្សាយ​ដល់​សមាគម​សិស្ស និស្សិត​អាហារូបករណ៍​នាពេលនេះ ដើម្បី​ផ្តល់​ជា​ពុទ្ធិ​ថ្មីៗ​បន្ថែមទៀត ជួយ​អភិវឌ្ឍន៍​ខ្លួនឯង ក៏ដូចជា សម្រាប់​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​៕