អភិបាលខណ្ឌ​ជ្រោយចង្វា ចុះ​ពិនិត្យ​មូលដ្ឋាន បន្ទាប់ពី​មាន​ប្រ​ត្តិ​កម្ម​ពី​ប្រជាពលរដ្ឋ​រឿង ចៅសង្កាត់ និង​មេភូមិ​ជីកដី​បឹង​សាធារណៈ​របស់​រដ្ឋ​លក់​

ភ្នំពេញ: លោក​ឃ្លាំង​ហួត​អភិបាលខណ្ឌ​ជ្រោយចង្វា និង​លោក​អភិបាលរង​ទាំង​៣​រូប​រួម​នឹង​មន្ត្រីក្រោមឱវាត​មួយចំនួនទៀត បាន​ចុះទៅ​សម្របសម្រួល​និង​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​និង​ពិនិត្យ​រណ្តៅ​ដី​នៅ​ភូមិ​រនៈ សង្កាត់​កោះដាច់ កាលពី​រសៀល​ថ្ងៃទី​១៩ ខែ​កុ​ម្ភះ ឆ្នាំ​២០១៦ បន្ទាប់ពី​មាន​ប្រ​ត្តិ​កម្ម​ពី​សំណាក់​ប្រជាពលរដ្ឋ​រឿង​លោក​ចៅសង្កាត់ និង​មេភូមិ​ជីកដី​បឹង​សាធារណៈ​របស់​រដ្ឋ​លក់ ដោយមាន​ប្រជាពលរដ្ឋ​មួយចំនួន​ធ្វើការ​តវ៉ា​ដោយសារ​ឡាន​ដី​ហុយ​សំពោង​រាល់ ថ្ងៃ​និង​ការជីក​នោះ​គឺ​ពុំមាន​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ ធ្វើឱ្យ​ដី​ក្រ​ហី​ង​ក្រហូង និង​ខ្លាច​បាក់​ដី​របស់​ពួកគាត់ ។​

​នាឱកាស​នោះដែរ​លោក​គក់ សុគន្ធ មេភូមិ​រនៈ បាន​មានប្រសាសន៍ថា​ការ​ជីកដី​នេះ​គឺ​ដើម្បី​ស្តា​របឹង​ឱ្យ​ជ្រៅ​យក​ទឹក​ស្រោចស្រប ផលដំណាំ របស់​ប្រជាពលរដ្ឋ​ហើយ​ចំណែក​លុយ​ដែល​បាន​ពី​ការលក់​អាច​ម៌​ដី​នោះ​គឺ​យកទៅ​កសាង​របង​សាលារៀន​បឋមសិក្សា​ភូមិ​រនះ នេះ មិន​អ្នកណា យកទៅ​ចាយ​ផ្តេសផ្តាស​នោះទេ​។​

​លោក​ឃ្លាំង ហួត អភិបាលខណ្ឌ​ជ្រោយចង្វា​ក៏បាន​អនុញ្ញាតិ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើការ​សំណូមពរ​ម្តងម្នាក់ៗ ពាក់​ព​ន្ធ័​នឹង​បញ្ហា​នោះ ដោយ​ពួកគាត់​សួរថា តើ​លុយ​ដែល​បានមកពី​ការលក់​អាច​ម៌​ដី​នោះបាន​ចំនួន​ប៉ុន្មាន ហើយ​លុយ​នោះ​យកទៅ​ធ្វើ​អ្វីខ្លះ​ហើយក៏​មាន​ប្រជាពលរដ្ឋ​សំណូមពរ ឱ្យ​អាជ្ញាធរ​បញ្ឈប់ ការដឹក​ដី​នេះ ព្រោះ​វា​ហុយ​ខ្លាំងណាស់​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាមផ្លូវ​នោះ​។​

​លោក​ឃ្លាំង​ហួត ក៏​បានចេញ​ប្រាក់​ផ្ទាល់ខ្លួន​ជីកដី​ដែល​ក្រ​ហី​ង​ក្រហូង​ឱ្យ​ស្អាត​ដើម្បី​យក​អាច​ម៌​ដី​ទៅ​ចាក់​បំពេញ​សាលា​បុណ្យ​និង​ផ្លូវ​ដែលមាន​ជង្ហុក ហើយ​ធ្វើ​អាងទឹក​នោះ​ឱ្យ​ជា​ប្រយោជន៍​បាន​ប្រើប្រាស់​ទាំងអស់គ្នា​ជាមួយគ្នា​នោះ​លោក​ក៏បាន​ប្តេជ្ញាចិត្ត​នឹងធ្វើ​ផ្លូវ​នៅក្នុង​សង្កាត់​កោះដាច់​លែង​ឲ្យ​មាន​ដី​ហុយ​ផងដែរ​៕​